ស្ថាបនិក​លាក់​មុខ​របស់​កាក់​ Bitcoin ​អាច​នឹង​ក្លាយ​ជា​សេដ្ឋី​ទ្រីលាន​ដុល្លារ​ដំបូង​គេ​ក្នុង​លោក​

  • 2017-12-14 11:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាតូស្ស៊ី ណាកាម៉ូតុ (Satoshi Nakamoto) ​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​បុរស​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ការ​បង្កើត​កាក់​មាស​ Bitcoin ​អាច​ក្លាយ​ជា​សេដ្ឋី​ទ្រីលាន​ដុល្លារ​ដំបូង​គេ​ក្នុង​លោក​ដោយ​អាចនាំ​មុខ​មហា​សេដ្ឋ​ប៊ីលាន​ដុល្លារ​លោក​ Bill Gate និងJeff Bezos ។

ជាមួយ​នឹង​តម្លៃ​ហក់ឡើង​ឥត​ឈប់ឈរ​របស់​រូបិយ​ប័ណ្ឌ​ឌីជីថល​ Bitcoin ​អាច​ធ្វើ​ឱ្យ​ទ្រព្យ​សម្បតិ្ត​របស់​លោក​ ណាកាម៉ូតុ​ដែល​បច្ចុប្បន្ន​មាន​ ១៧ ​ប៊ីលាន​ដុល្លារ​រួច​ជា​ស្រេច​អាច​នឹង​ក្លាយ​ជា​សេដ្ឋី​ទ្រីលាន​ដុល្លារ​ ។ តម្លៃ​នៃ​រូបិយ​ប័ណ្ឌ​ឌីជីថល​មាន​តម្លៃ​ថ្លៃ​ជាងគេ​ក្នុង​លោក​ Bitcoin ​បាន​កើន​ដល់​តម្លៃ​ ១ ៨០០ ​ដុល្លារ​ក្នុង​១​ Bitcoin ​ឆ្នាំ​ ២០១៧ ​នេះ​ខណៈ​កាល​ពី​សប្តាហ៍​មុន​វា​បាន​ឡើង​ដល់​ ១៩ ០០០ ​ដុល្លារ​លើក​ដំបូង​។ ជាមួយ​តម្លៃ​ក្នុង​ទីផ្សារ​ជាង​ ២៨៨ ​ប៊ីលាន​ដុល្លារ​ រូបិយ​ប័ណ្ឌ​បាន​ជួញដូរ​ក្នុង​តម្លៃ​ ១៧ ២៥៤ ​ដុល្លារ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ ។

Satoshi Nakamoto

យោង​តាម​សេចក្តី​រាយការណ៍​ឱ្យ​ដឹង​ថា​បុរស​ជនជាតិ​ជប៉ុន​វ័យ​ ៤២​ឆ្នាំ​ ណាកាម៉ូតុ​ត្រូវ​បាន​គេ​ជឿជាក់​ថា​មាន​កាក់​ Bitcoin ​ជិត​ ១ ​លាន​កាក់​ក្នុង​ដៃ​ហើយ​លោក​មិន​ដែល​ចំណាយ​សូម្បី​តែ​មួយ​កាក់​ ។ អត្តសញ្ញាណ​របស់​ ណាកាម៉ូតុ​ដែល​ជា​ឈ្មោះ​មិន​ពិត​ប្រាកដ​សម្រាប់​អ្នក​បាន​បង្កើត​ Bitcoin ​កាល​ពី​៩​ឆ្នាំ​មុន​នៅ​តែ​ជា​រឿង​អាថ៌កំបាំង​ដដែល​ ។

ខណៈ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​គ្មាន​អ្នក​ណា​ដឹង​ថា​ ណាកាម៉ូតុ​ជា​នរណា​នោះទេ​ហើយ​ឈ្មោះ​បាន​បង្ហាញ​លើ​ឯកសារ​ដើម​ដែល​បាន​ស្នើ​សុំ​សាច់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​មាន​ឈ្មោះ​ សាតូស្ស៊ី ណាកាម៉ូតុ ។ គិត​មក​ទល់​ពេល​នេះ​មាន​មនុស្ស​៤​នាក់​ហើយ​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ ឬ​ដាក់​ឈ្មោះ​ខ្លួន​ឯង​ជា​ សាតុស្ស៊ី ណាកាម៉ូតុ ។ កាល​ពី​បី​ឆ្នាំ​មុន​វិប​សាយ​ Newsweek ​ផ្សាយ​ថា​ បុរស​វ័យ​ ៦៤ ​ឆ្នាំ​ដើម​កំណើត​ជប៉ុន​ជនជាតិ​អាមេរិក​រស់នៅ​រដ្ឋ​ កាលីហ្វ័រញ៉ា​ឈ្មោះ​ Dorian Satoshi Nakamoto ​អាច​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បង្កើត​ Bitcoin ​តែ​រូប​លោក​បាន​បដិសេធន៍​នឹង​ការ​ចុះ​ផ្សាយ​ទៅ​វិញ​ ។

កាល​ពី​ឆ្នាំ​មុន​សហគ្រិន​អូស្ត្រាលី​ម្នាក់​លោក​ Craig Wright ​បាន​អះអាង​ថា​លោក​ជា​ស្ថានិក​ Bitcoin ​តែ​ការ​អះអាង​ដូច្នេះ​បាន​ក្លាយ​ជា​រឿង​គួរ​ឱ្យ​សង្ស័យ​ទៅ​វិញ​ ។ ដោយឡែក​កាល​ពី​ខែ​មុន​មហា​សេដ្ឋី​បច្ចេក​វិទ្យា​ Elon Musk ​បាន​ច្រាន​ចោល​រាល់​ពាក្យ​ចចាម​អារ៉ាម​ទាំង​ឡាយ​ណា​ដែល​និយាយ​ថា​ រូប​លោក​គឺ​ជា​ស្ថានិក​អាថ៌កំបាំង​របស់​ Bitcoin ​ក្រោយ​ពី​អតីត​អ្នក​ហាត់​ការ​នៅ​ក្រុមហ៊ុន​ SpaceX ​របស់​លោក​បាន​លើក​ឡើង​ថា​ satoshi ​ប្រហែល​ជា​ Elon ព្រោះ​ការ​យល់​ដឹង​ស៊ីជម្រៅ​របស់​លោក​ផ្នែក​សេដ្ឋកិច្ច​ និង​ភាសា​កូដ​ហើយ​ការ​ពិត​លោក​គឺ​ជា​ មនុស្ស​ចេះ​ច្រើន​ភាសា​ ៕

ចុចអាន៖

ប្រភព៖ RT   ប្រែ​សម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម