បុរស​ម្នាក់​ ត្រូវ​បាន​ស្ត្រី​ពីរ​នាក់​ភ្ជង់រំលោភបូកឆៅៗ

  • 2017-12-14 13:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ខេត្ត Limpopo ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បុរស​ម្នាក់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​ត្រូវ​បាន​រំលោភ​ដោយ​ស្ត្រី​វ័យ​កណ្ដាល​ចំនួន​ពីរ​នាក់។

ប៉ូលិស​បាន​និយាយ​ថា បុរស​រង​គ្រោះ​ម្នាក់​នេះ​មាន​វ័យ ២៥​ឆ្នាំ ហើយ​មុន​ពេល​កើត​ហេតុ បាន​ឈរ​តាម​ដង​ផ្លូវ​ដើម្បី​សុំ​ ធ្វើ​ការ​ដោយសារ ​តាម​ឡាន​របស់​អ្នក​ដំណើរ​តាម​ផ្លូវ ក្នុង​ទីក្រុង Polokwane ខេត្ត Limpopo។ ក្រោយ​មក​ក៏​មាន​ឡាន​មួយ​គ្រឿង​ធ្វើ​ដំណើរ​ដោយ​ស្ត្រី​ពីរ​នាក់ បាន​ឈប់​តាម​សំណូម​ពរ​របស់​បុរស​ម្នាក់​នេះ។

បន្ទាប់​ពី​ឡើង​ឡាន​នោះ​រួច ស្រាប់​តែ​ស្ត្រី​ទាំង​ពីរ​នាក់​នោះ បាន​ដក​កាំភ្លើង​ភ្ជង់​បុរស​រង​គ្រោះ​នោះ រួច​ក៏​បញ្ជា​ឲ្យ​គេ​នោះ​ផឹក​សារជាតិ​ម្យ៉ាង មុន​ពេល​ធ្វើ​ការ​រំលោភ។

បច្ចុប្បន្ន​ បុរស​រង​គ្រោះ កំពុង​ស្ថិត​ក្នុង​អាការៈ​ធ្ងន់ធ្ងរ​ហើយ​ទទួល​បាន​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ត្រូវ​បាន​ស្ត្រី​ដៃ​ដល់​ទាំង​ពីរ ធ្វើ​ការ​រុញ​ទម្លាក់​ពី​ឡាន​ក្រោយ​ធ្វើ​សកម្មភាព​រំលោភ​រួច។

ការ​រំលោភ​បុរស​មិន​មែន​ជា​រឿង​ថ្មី​ក្នុង​តំបន់​អាហ្វ្រិក។ ក្នុង​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​ខែ​ឧសភា​ បុរស​វ័យ ២៣​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ក្រុម​ជើង​កាង​ស្ត្រី​បី​រូប ធ្វើ​ការ​បង្ខាំង​រំលោភ​អស់​រយៈ​ពេល​ ៣​ថ្ងៃ។ នៅ​ហ្ស៊ីមបាវ៉េ​វិញ កាល​ពី​ខែ​កក្កដា បុរស​ជា​គ្រូ​បង្រៀន​ម្នាក់​បាន​រង​គ្រោះ​ដោយ​ការ​ចាប់​រំលោភ​ដោយ​ស្ត្រី​បី​នាក់ នៅ​ពេល​លោក​កំពុង​ចាំ​រថយន្ត​ក្រុង៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី