ភ្លឹក​អារម្មណ៍​នឹង​សម្រស់​​សិល្បករ​ខ្មែរ ក្នុង​ឈុតសម្លៀក​បំពាក់​បុរាណ

  • 2017-12-15 02:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ​តារា​ចម្រៀង​ និង​តារា​បង្ហាញ​ម៉ូដ​ប្រុស-ស្រី​ជា​ច្រើន​រូប​បាន​រួម​គ្នា​បង្អួតសម្រស់​ក្នុង​សម្លៀក​បំពាក់​បុរាណ​សម័យ​ហ្លួងស៊ី​សុវត្ថិ​​ ឬ​សម័យអាណានិគម​បារាំង​ ស្រស់​ស្អាត គយគន់​មិន​ណាយ​ ។

ក្នុង​កម្មវិធី​ ព្រះ​គុណ​គ្រូល្ខោន​ខោល​លើ​កទី២ នៅសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ កាល​ពី​យប់មិញ​នេះ​​ អ្នកណាក៏​អត់​ទ្រាំ​មិន​សរសើរ​មិនបាន​ចំពោះ​សម្រស់ដ៏​សង្ហា និងស្រស់​សោភារបស់ក្រុម​សិល្បករ​ទាំង​នោះ​បានដែរ។ ជាពិសេសការ​តុប​តែងខ្លួន មិន​ត្រឹមតែសម្លៀក​បំពាក់ទេ សូម្បី​តែ​ម៉ូដ​សក់ និងគ្រឿង​អលង្ការ ក៏​គេ​បាន​រៀប​ចំ​ជា​ម៉ូដសម័យបុរាណ​ដែរ។

វា​កាន់​តែសមនឹងបរិយាកាស កម្មវិធីដែល​រៀប​ចំឡើងនៅ​ទី​តាំងនៃ​សាលារចនា​ដែល​មានអាយុកាល ១០០ឆ្នាំ គត់ (១៧ ធ្នូ ១៩១៧ - ១៧ ធ្នូ ២០១៧)។ កំពូល​តារាសម្ដែង តារាបង្ហាញម៉ូដប្រុស-ស្រី នៅ​ពេលដែល​គ្រង​សម្លៀកបំពាក់​បុរាណ​ដើរ​បង្ហាញ​ម៉ូដជា​គូ ​បង្អួត​សម្រស់ដ៏​ស្អាត​ ដូចជាទេពបុត្រ​ទេពធីតា​​ ស័ក្តិសម​ឥត​ខ្ចោះ ជា​កូន​ខ្មែរ​។

អត្ថបទៈ ស្រីអូន

អត្ថបទពេញនិយម