ចាំ​មើល​ ឡុង​ សុភី​ ធ្វើ​បាន​ល្អ​ទៀត​អត់​សប្ដាហ៍​នេះ​ប៉ះ​ជើង​ខ្លាំង​ថៃ​ធ្លាប់​ឈ្នះ​ ឡៅ​ ចន្រ្ទា​?

  • 2017-12-15 02:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រដាល់​គុន​ខ្មែរ​សប្ដាហ៍​នេះ​កក្រើក​ទៀត​ហើយ​ អ្នក​លេង​ជង្គង់​របស់​កម្ពុជា​ ឡុង​ សុភី​ នឹង​ត្រូវ​តតាំង​ជា​មួយ​ជើង​ខ្លាំង​ឆ្លង​ដែន​ពី​ថៃ​ Fasurak​ ដែល​កីឡាករ​ម្នាក់​នេះ​ហើយ​ធ្លាប់​ឈ្នះ​ ឡៅ​ ចន្រ្ទា​ នា​ពេល​កន្លង​មក។​

ឡុង​ សុភី ក្នុង​កម្មវិធី​គុន​ខ្មែរ​អន្តរជាតិ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ថៃ​ Fasurak​ លើក​ឡើង​ថា​ សម្រាប់​ការ​មក​ប្រកួត​នៅ​កម្ពុជា​នេះ​ គេ​មិន​សូវ​ជា​ស្គាល់​ជើង​ខ្លាំង​នៅ​ទីនេះ​ទេ​ ហើយ​បើ​សួរ​ថា​ចង់​ជួប​អ្នក​ប្រដាល់​ជួរ​មុខ​ម្នាក់​ណា​នោះ​ទៀត​ក៏​មិន​ដែរ​ តែ​អាស្រ័យ​លើ​អ្នក​រៀបចំ​ការ​ប្រកួត​ បើ​ឲ្យ​ជួប​កីឡាករ​ណា​ខ្លួន​នឹង​ប្រកួត​ជា​មួយ​ម្នាក់​នោះ។​ ការ​ជួប​ប្រកួត​ជា​មួយ​នរណា​ក៏​បាន​ដែរ​ គ្រាន់​តែ​សុំ​ពេលវេលា​សម្រាប់​ហ្វឹកហាត់​គ្រប់គ្រាន់​ទៅ​បាន​ហើយ​ ព្រោះ​អី​រូប​គេ​មាន​បទ​ពិសោធ​ជោកជាំ​ហើយ​លើ​សង្វៀន​នៅ​ស្រុក​ថៃ​ មិន​ថា​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ ឬ​ខ្សោយ​នោះ​ទេ។​

ឡុង​ សុភី ពេល​ផ្ដួល​ មៀច សុខរ៉ា​

ឡុង​ សុភី​ ១០​ប្រកួត​ចុង​ក្រោយ​នេះ​គេ​ធ្វើ​បាន​ល្អ​មែនទែន​ឈ្នះ​ស្ទើរ​ទាំង​អស់​ ដែល​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​និយម​គុន​ខ្មែរ។​ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ឡើង​សង្វៀន​អាស៊ីអាគ្នេយ៍​ថ្ងៃ​អាទិត្យ​ ទី១៧​ វេលា​ម៉ោង​ ១រសៀល​តទៅ។​ តោះ! ​ចាំ​តាមដាន​មើល​ថា​តើ​កីឡាករ​រូប​ណា​ជា​អ្នក​ខ្លាំង​ពិត​ប្រាកដ​នៅ​ចុង​សប្ដាហ៍​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម