វិធីសាស្ត្រល្អៗបំផុតដាក់ពាក្យលាឈប់ពីការងារ ទោះទៅកន្លែងណាក៏មានឈ្មោះល្អ

  • 2017-12-15 03:23:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​បាន​សម្រេច​ក្នុង​ការ​ផ្លាស់ប្ដូរ​ទៅ​បម្រើ​ការងារ​ផ្សេង ទាំង​នេះ​គឺ​ជា​គន្លឹះ​ខ្លះៗ​​នឹង​ជួយ​អ្នក​ក្នុង​ការ​ផ្ដល់​ដំណឹង​ទៅ​កាន់​ចៅហ្វាយនាយ​របស់​អ្នក។

១. កត់ត្រា​ទុក​នូវ​គុណ​សម្បត្តិ និង​គុណវិបត្តិ​ក្នុង​ការ​លាឈប់​ពី​ការងារ​សម្រាប់​ចៅហ្វាយ​នាយ​របស់​អ្នក​

ចំហាយ​ពេល​ក្នុង​ការ​វិភាគ​នូវ​ការ​សម្រេច​ចិត្ត​របស់​អ្នក ហើយ​ត្រូវ​ដឹង​ថា​វា​នឹង​ប៉ះពាល់​ដល់​អ្នក និង​ស្ថាប័ន​ដែល​អ្នក​កំពុង​បម្រើ​ការ​យ៉ាង​ណា។ ​រៀបរាប់​ប្រាប់​ពួកគាត់​ឲ្យ​បាន​ច្បាស់លាស់​អំពី​ស្ថានភាព​នៃ​កន្លែង​ការងារ​នៅ​ពេល​ដែល​អ្នក​ចាកចេញ​ អាច​ជួយ​ឲ្យ​ប្រធាន​របស់​អ្នក​មាន​មាន​ទស្សនៈ​ប្រសើរ​ជាង​មុន។ ជា​ពិសេស​ជួយ​ពង្រឹង​នូវ​ការ​ស្នើ​សុំ​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ដោយសារ​តែ​អ្នក​មាន​ហេតុផល​ច្បាស់លាស់​។

២. ផ្ដល់​ដំណឹង​ទុក​ជា​មុន

អ្នក​ត្រូវ​តែ​ចេះ​គួរសម​នៅ​ពេល​ដែល​ប្រាប់​ចៅហ្វាយ​នាយ​អំពី​ដំណឹង​នេះ។ អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​បាន​ផ្ដល់​ដំណឹង​ទុក​មុន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ខែមុន។ រៀប​ចំ​នូវ​ការ​ជួប​មុខ​គ្នា​ជាមួយ​ចៅហ្វាយ​នាយ​ ដើម្បី​ពិភាក្សា​ជាមួយ​គាត់​អំពី​ការ​សម្រេច​ចិត្ត​របស់​អ្នក។

៣. ត្រូវ​ដឹង​អំពី​អ្វី​ដែល​អ្នក​ត្រូវ​និយាយ

​បើ​ទោះ​បី​ជា​ការ​លាឈប់​ការងារ​របស់​អ្នក​ត្រូវ​បាន​ផ្អែក​លើ​ហេតុផល​សំខាន់ៗ​ អ្នក​មិន​ចាំបាច់​លើក​ឡើង​អំពី​ចំណុច​អវិជ្ជមាន​ឡើយ ព្រោះ​ថា​ការ​សន្ទនា​បែប​នោះ​អាច​នឹង​មាន​ភាព​តានតឹង​កើតឡើង។ ដូច្នេះ អ្នក​ត្រូវ​ដឹង​អំពី​អ្វី​ដែល​ចង់​និយាយ​មុន​ពេល​ទៅ​ជួប​ចៅហ្វាយ​នាយ និង​ប្រាប់​ព័ត៌មាន​ទៅ​គាត់​ដោយ​មាន​ប្រសិទ្ធភាព។

៤. កុំ​ទុក​ចោល​ការងារ​ដែល​មិន​ទាន់​បាន​បញ្ចប់

ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​បាន​ដាក់​គម្រោង និង​កិច្ចការ​របស់​យើង​មុន​ពេល​អ្នក​លា​ឈប់​ពី​ការងារ។ វា​នឹង​បង្ហាញ​ថា​អ្នក គឺ​ជា​បុគ្គលិក​ម្នាក់​ដែល​មាន​ទំនួល​ខុសត្រូវ និង​មាន​ភាព​ស្មោះ​ត្រង់ ហើយ​វា​នឹង​មាន​ផល​ប្រយោជន៍​ដល់​អ្នក​ទៅ​ថ្ងៃ​ក្រោយ។

៥. ជ្រើស​រើស​ពេល​វេលា​ដែល​សក្ដិសម

អ្នក​គួរ​តែ​ព្យាយាម​កំណត់​ថ្ងៃ​សម្រាប់​ការ​ជួប​ជាមួយ​នឹង​ចៅ​ហ្វាយ​នាយ។ ទុក​ពេល​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ផ្ដល់​ដំណឹង​ដល់​អ្នក​អំពី​ពេល​វេលា​ដែល​សក្ដិសម​មួយ ហើយ​ណាត់​ជួប​គាត់​ ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ពី​គាត់​នៅ​ពេល​ពិភាក្សា​ការងារ។

៦. និយាយ​ត្រង់ៗ និង​ចំ​ចំណុច

ការ​និយាយ​មិន​ចំ​ចំណុច និង​បង្វែរ​ដាន​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​យ៉ាប់យ៉ឺន។ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ច្បាស់​ដល់​និយោជក ទើប​ពួកគេ​អាច​នឹង​យល់​ពី​អ្នក ហើយ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ប្រសើរ​ជាង​មុន។ ជៀស​វាង​ការ​ចំណាយ​ពេល​ឥតប្រយោជន៍ ហើយ​ត្រូវ​តែ​និយាយ​បើក​ចំហ​ឲ្យ​ចំ​ចំណុច។

៧. បង្កើត​ការ​ការ​សន្ទនា​ក្នុង​ន័យ​វិជ្ជមាន

នៅ​ពេល​ដែល​អ្នក​ប្រាប់​ដំណឹង​ដែល​អាច​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ក្រុមហ៊ុន វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​និយាយ​ពី​ចំណុច​វិជ្ជមាន​របស់​ក្រុមហ៊ុន។ ហេតុដូច្នេះ ការ​រក្សា​ឲ្យ​បាន​នូវ​ការ​សន្ទនា​ល្អៗ​នៅ​ក្នុង​គ្រប់ការ​សម្រេច​ចិត្ត​ទាំងអស់ អាច​នឹង​ជួយ​កាត់​បន្ថយ​នូវ​ភាព​តានតឹង និង​ផល​ប៉ះពាល់​ទាំង​សងខាង​ផង​ដែរ។

៨. ថ្លែង​អំណរ​គុណ​ដល់​ចៅ​ហ្វាយ​នាយ

បើ​ទោះបី​ជា​អ្នក​មិន​ពេញ​ចិត្ត​នឹង​ការងារ​របស់​អ្នក​ ឬ​ក៏​អ្នក​ទទួល​បាន​នូវ​អ្វី​ដែល​មិន​ដូចការ​រំពឹង​ទុក​ក៏​ដោយ ការ​សម្ដែង​ការ​ដឹង​គុណ​សម្រាប់​ការ​ផ្ដល់​ឱកាស សម្រាប់​ការ​ហ្វឹកហាត់​កន្លង​មក​ ទំនាក់​ទំនង​មិត្តភាព​ដែល​បាន​សាង​ជាមួយ​គ្នា​ពេល​កន្លង​មក ក៏​ដូចជា​បទពិសោធន៍​រាប់​មិន​អស់​ដែល​ឆ្លងកាត់​ ល្អ​ឬ​អាក្រក់​គឺ​បាន​ជួយ​អ្នក​នៅ​ក្នុង​អាជីព​ការងារ និង​អភិវឌ្ឍន៍​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ គឺ​ពិត​ជា​ចំណុច​ដែល​មិន​អាច​រំលង​បាន​ទេ។

៩. សរសេរ​សំបុត្រ​សុំ​ឈប់​ពី​ការងារ​ដែល​មាន​លក្ខណៈ​ផ្លូវការ

ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​បាន​ដាក់​បញ្ចូល​គំនិត​ទាំង​នេះ​នៅ​ក្នុង​លិខិត​សុំ​ឈប់​ការងារ៖

១) គោល​បំណង​របស់​សំបុត្រ

២) ការ​ពន្យល់​អំពី​ហេតុផល​ដែល​នាំ​ឲ្យ​អ្នក​លា​ឈប់​ពី​ការងារ​ឲ្យ​បាន​ច្បាស់​លាស់

៣) ថ្ងៃ​បរិច្ឆេទ​នៃ​ថ្ងៃ​ធ្វើ​ការ​ចុង​ក្រោយ​បំផុត

៤) សេចក្ដី​ថ្លែង​អំណរគុណ​ទៅ​ដល់​ចៅហ្វាយនាយ​របស់អ្នក

ស្វែង​រក​ការងារ​ធ្វើ សូម​ចូល​ទៅ​កាន់៖ everjobs.com.kh

ប្រភព៖ Everjobs   ប្រែ​សម្រួល៖ វឌ្ឍនៈ