តារា​ស្រីៗ​នៅ​ហូលីវូដ​នឹង​ស្លៀក​ឈុត​ខ្មៅ​រួម​គ្នា​ប្រឆាំង​ការ​បៀតបៀន​ផ្លូវ​ភេទ​ក្នុង​កម្មវិធី​ធំ​មួយ

  • 2017-12-15 09:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ៗ​ជា​ច្រើន​នៅ​ហូលីវូដ​បាន​ប្រកាស​ថា​ នឹង​ស្លៀក​ពាក់​ឈុត​ខ្មៅ​ទាំង​ស្រុង​ដើម្បី​ចូល​រួម​កម្មវិធី Golden Globes ដែល​នឹង​ធ្វើ​ទៅ​នៅ​ខែ​មករា​ខាង​មុខ​នេះ ដើម្បី​ប្រឆាំង​នឹង​អំពើ​បៀតបៀន​ផ្លូវ​ភេទ​ដែល​បាន​កើត​ឡើង​ជា​ច្រើន​ដង​នៅ​ហូលីវូដ​។ នេះ​បើ​តាម​ការ​រាយ​ការណ៍​ពី​ទស្សនាវដ្ដី​ People។

ពាក្យ​ចចាមអារ៉ាម​នេះ​បាន​លេច​ឡើង​ថា តារា​ស្រីៗ​ជា​ច្រើន​ដែល​រាប់​បញ្ចូល​ទាំង​ពិធីការិនី​ និង​អ្នក​ដែល​មាន​ឈ្មោះ​ដណ្ដើម​ពាន​ នឹង​ស្លៀក​ពាក់​ឈុត​ខ្មៅ​ទាំង​អស់ នៅ​ថ្ងៃ​ទី​៧​ ខែ​មករា​នេះ។

ប្រភព​ដដែល​នោះ​បាន​និយាយ​ថា៖ "តារា​ស្រី​ទាំង​អស់​ដែល​ចូល​រួម​កម្មវិធី​ប្រគល់​ពាន​ Golden Globes នឹង​ចូលរួម​ប្រឆាំង​ដោយ​ស្លៀក​ពាក់​ឈុត​ខ្មៅ។"

ហូលីវូដ​ទើប​តែ​ល្បី​កក្រើក​ចំពោះ​ហេតុការណ៍​បៀតបៀន​ផ្លូវ​ភេទ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​នេះ​ ជា​ពិសេស​រឿង​ទាក់​ទង​នឹង​ផលិតករ Harvey Weinstein និង​តារា​សម្ដែង​ Kevin Spacey ជា​ដើម។

ហេតុ​ដូច្នេះ​ហើយ​ទើប​តារា​ស្រីៗ​ទាំង​នោះ​ ព្រម​ទាំង​មនុស្ស​ស្រី​ជុំ​វិញ​ពិភពលោក​បាន​បង្កើត​ពាក្យ​មួយ​ឃ្លា "#Metoo” ដើម្បី​ប្រកាស​ថា​ពួក​គេ​ធ្លាប់​ត្រូវ​ឆ្លងកាត់​រឿង​បៀតបៀន​ផ្លូវ​ភេទ​កាល​ពី​អតីត៕

អាន​អត្ថបទ៖

ប្រភព៖ thehill   ប្រែ​សម្រួល៖ ធារ៉ូ