ចោរ​គាស់​ផ្ទះ​គ្រូ​ PSG លួច​យក​អាវ​ Neymar អស់​២

  • 2017-12-15 08:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​លោក​ Unai Emery អ្នក​ចាត់ការ​ទូទៅ Paris Saint Germainដែល​ស្ថិត​នៅ​ក្នុង​ ទីក្រុង​ប៉ារីស​ត្រូវ​ចោរ​គាស់​ចូល​យក​​ឥវ៉ាន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។​

Emery

ហេតុការណ៍​ខាង​លើ​កើត​ឡើង​ខណៈ​ពេល​លោក​ Emery មិន​នៅ​ផ្ទះ​ព្រោះ​ជាប់​រវល់​ដឹកនាំ​ក្រុម​ប្រកួត​ពាន​ French League Cup វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទល់​នឹង​ក្រុម​ Strasbourg ដែល​ជា​លទ្ធផល​ PSG ឈ្នះ​ ៤​ទល់​នឹង​០។

ប្រពន្ធ​អ្នក​ចាត់ការ​វ័យ​ ៤៦​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ចោរ​បាន​លួច​យក​អាវ​ Neymar ចំនួន​២, ឯកសារ​ដោះដូរ​កីឡាករ​, នាឡិកា​ Rolex, កាបូប​ម៉ាក​ល្បី Chanel ចំនួន​២ និង​ទ្រព្យ​សម្បត្តិ​ដទៃ​ទៀត​សរុប​ជា​ប្រាក់​ ២ម៉ឺន​អឺរ៉ូ។ សកម្មភាព​ក្រុម​ចោរ​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​ហើយ​ប៉ូលិស​កំពុង​ធ្វើការ​ស៊ើប​អង្កេត៕​

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត