កក្រើកសាលាចរនា! សិល្បករខ្មែររួម​គ្នា​សម្ដែង​​សិល្បៈ​មិនយកកម្រៃ ដើម្បី​វប្បធម៌

  • 2017-12-15 10:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​ ព្រះ​គុណ​គ្រូ​ល្ខោនខោល​ក្នុង​ឆ្នាំ​នេះ​ពិត​ជា​អស្ចារ្យ​ ព្រោះ​មាន​​សិល្បករ​សិល្ប​ការិនី​បុរាណ​សម័យ ជិត​២០០នាក់​ ចូល​រួម​សម្ដែង​នូវ​ទម្រង់​សិល្បៈ​ជាច្រើន​ប្រភេទ ដោយ​មិន​យក​កម្រៃ​នោះ​ទេ។

លោក នួន​ ឆៃ​ឡូត​អ្នក​រៀប​ចំ​កម្ម​វិធី​បាន​ Sabay ​​ថា​ ក្នុង​កម្ម​វិធី​ព្រះ​គុណ​គ្រូ​ល្ខោន​ខោល​លើក​ទី​២​នេះ​ ធ្វើឡើង កនុង​គោល​បំណង​ ដើម្បី​រក្សា​វប្ប​ធម៌​ខ្មែរ ការ​ដឹង​គុណ​ដល់ គ្រូអាចារ្យ និង ដើម្បី​ផ្សព្វ​ផ្សាយឲ្យ​ភ្ញៀវ​ជាតិ-អន្តរជាតិ បាន​ស្គាល់​ ខឿន​សិល្បៈ​ដ៏​ចំណាស់​របស់​ជាតិ​ខ្មែរផង​ដែរ​។

ពេញ​មួយ​ថ្ងៃ ទី​១៤ ​តាំង​ពី​ម៉ោង ៨ព្រឹក​មក​ ដោយ​មាន​ពិធី​ សំពះគ្រូ​ និង តាំង​ពិព័រណ៍​សម្ភារៈ និង​ ​ស្នាដៃសិល្បៈ​ ស្រាវជ្រាវ​ផ្សេងៗ ។​ លុះ​ ល្ងាច​ឡើង ​ការ​សម្ដែងនូវ​ទម្រង់​សិល្បៈ​ជាច្រើន​ទម្រង់ ទាំង​​បុរាណ និង​សម័យ​ ក្នុងនោះ​មានការ​សម្ដែង​របាំ​បួង​សួង​ ការ​បង្ហាញ​ម៉ូដ ក្នុង​សម័យ​ព្រះបាទ​ស៊ីសុវត្ថិ​ និង​ទស្សនីយភាព​ក្បួន​ដង្ហែ​ សម័យ​ព្រះបាទ​ស៊ីសុវត្ថិ ដែល​ធ្វើ​ឲ្យ​កម្មវិធី​កាន់​​តែ​មាន​ភាព​សប្បាយ​រីករាយ។ ​

ក្នុង​បរិយាកាសអ៊ូអរ​ និង​សប្បាយរីករាយនោះ អ្នក​នាង ​សារ៉ាយ ​​សក្ខិណា​ តារា​សម្តែង​ កូន​មួយ​ប្រាប់ថា ​នាង​សប្បាយ​ចិត្ត​ចំពោះ​ការ​ចូល​រួម សម្ដែង​សិល្បៈ នេះ​ដើម្បី​បង្ហាញ​ពី​វប្ប​ធម៌​បុរាណ​ខ្មែរ។ « ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ចូល​រួម នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ កាលពី​លើក​មុន​ខ្ញុំ​ក៏​ធ្លាប់ ចូលរួម​ជួយ​កម្ម​វិធី​នៅទី​នេះ​​ដែរ។»

ចំណែក​លោក​ ម៉េង ប៊ុនឡូ ជា​តារា​ចម្រៀង​ និង​តារា​សម្ដែង ក៏​មាន​វត្តមាន​នៅ​ក្នុង​កម្ម​វិធី​នោះ​ដែរ​ លោកបាន​ប្រាប់​ Sabay ថា លោក​មក​ជួយ​រៀប​ចំ​ឆាក​ និងភ្លើង​។ ម្ចាស់​ក្រុម​ហ៊ុន រៀបចំឆាក និង​ភ្លើង បន្ត​ថា ការជួយ​ឆាក និងភ្លើងនេះ​លោក​មិន​គិតកម្រៃទេ​ សុំ​ត្រឹមបាយ​ទឹក​កម្ម​ករ​រៀបចំប៉ុណ្ណោះ។លោក ម៉េង ប៉ុនឡូថា « យើង​ស្រលាញ់ យើង​ចេះ​ថែ ​និង​ជួយ​គ្នា រក្សា​វប្បធម៌​ បងមកទី​នេះ​៣ថ្ងៃ​ដើម្បី​រៀប​ចំ​ឆាក និងភ្លើង ធម្មតា​បើ​កម្ម​វិធីផ្សេងៗ បងយកពី​គេ​មិនក្រោម ១ ៨០០ដុល្លា ទេ​! តែ​ទី​នេះ​បង​សប្បាយ​ចិត្ត​នឹង​ជួយ​»។

ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោក ព្រឿង ឈាង  មាន​ប្រសាសន៍ ការ​រៀប​កម្ម​វិធី​បែប​នេះ ជា​កាយ​វិការ​ដ៏ល្អ​របស់​សិស្ស​គុណ​ទាំង​ឡាយ​ចំពោះ​លោកគ្រូ​អ្នក​គ្រូ បុព្វ​បុរស​ ហើយ​វា​ក៏ជា​ការ ថែរក្សា​ប្រពៃណីដ៏​បវរ​របស់​ជាតិ​ខ្លួន និង​បង្កើន​សាមគ្គី​ ក្នុងស​ង្គម​សិល្បៈ​ផង​ដែរ។ លើស​ពី​នេះ​ សម្តេច​ ព្រះរាម ​បុប្ផា​ទេវី ទ្រង់​ក៏​សព្វ​ព្រះទ័យ យាងចូល​រួម​ជា​​គណៈអធិបតិ​ ដ៏​ខ្ពង់ខ្ពស់​ ក្នុង​កម្ម​វិធី ដែល​មានអម​ការ​យាង ដោយលោកគ្រូ អ្នក​គ្រូ​សាស្ត្រាចារ្យ ជា​ច្រើន​រូប និង ប្រធាន​សមាគមន៍​សិល្បករ​ខ្មែរ អ្នក នាង ចន ចន្ទល​ក្ខិណា​ផងដែរ៕

អត្ថបទៈ ស្រីអូន