ប្លែកអារម្មណ៍! វីដេអូចម្រៀងបែប Jazz កាដូឆ្នាំថ្មីពី សុខ វិសាល

  • 2017-12-15 11:33:59
  • ចំនួនមតិ

ចន្លោះមិនឃើញ

ប្លែក​អារម្ម​ណ៍​ទៀត​ហើយ អ្នក​ដឹក​នាំ​រឿង សុខ វិសាល បាន​បញ្ចេញ​បទ​ចម្រៀង​បែប Jazz «បុប្ផាចិន្តាបង» ប៉ុន្មាន​ម៉ោង​មុន​នេះ ដែល​បទ​នេះជា​មរតក​ដើម​របស់​តារា​ចម្រៀង មាស ហុកសេង ច្រៀង​ឡើង​វិញ​ដោយ VI70។

លោក​សុខ​វិសាល​បាន​ឲ្យដឹងថា​ បុណ្យចូលឆ្នាំសាកល និងណូអែល​មិន​មែន​ជាបុណ្យ​ជាតិ​យើង​ទេ​ តែលោកផលិតបទចម្រៀងបែប ​Jazz នេះ​ ព្រោះ​យល់ឃើញ​ថា​មាន​អ្នក​គ្រាំ​ទ្រ​ប្រភេទ​បទនេះ​ច្រើន​ និង​ជា​កាដូ​សម្រាប់​បុណ្យ​ណូ​អែល និង​ចូល​ឆ្នាំថ្មី ​​ហើយសង្ឃឹម​ថា​​បទ​នេះ​នឹង​ត្រូវ​ចិត្ត​អ្នក​ស្តាប់​។

លោក សុខ វិសាល

«នៅ​ចុង​ទសវត្សរ៍ ៨០ ​ខ្ញុំ​ធ្លាប់​ស្រលាញ់​បទ​របស់​​ George Michael «Kissing a Fool» អីចឹងហើយ​បាន​ខ្ញុំ​ និងមិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ លោក​ Euan Gray ដែល​មកពី​ Songkites ថា ​ផលិត​បទ​បែប​ Jazz នេះ​ ព្រោះខ្ញុំ​គិត​ថា​អ្នក​ស្តាប់​អាច​ទទួល​យក​បាន និង​អារម្មណ៍​បែប​ស្រទន់​ ហើយ​លន្លង់លន្លោច» លោក សុខ វិសាល បន្ថែម។

ងាកមកតារា​ចម្រៀង​ពន្លក​ថ្មី VI70 បាន​បង្ហាញ​ពី​អារម្មណ៍​ថា​ លោក​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​កើត​មក​ជា​កូន​ខ្មែរ​ ហើយ​អ្វី​ដែល​ពិសេស​គឺ​ស្នា​ដៃ​និពន្ធ​បទ​ចម្រៀង​របស់​រៀម​ច្បង​ជំនាន់​មុនៗ​ និង​សំឡេង​មរតក​ដើម​ ពិត​ជាពីរោះ​ និង​អស្ចារ្យ​ ទាំងនេះ​ទើប​ធ្វើ​ឲ្យ​ VI70​ ចង់​ចូល​រួម​ថែ​រក្សា​ និង​លើក​យកមកបកស្រាយ​សារ​ជាថ្មី​ម្តង​ទៀត។

តារាចម្រៀង VI70

ថ្វីត្បិត «បុប្ផាចិន្តាបង» យក​ទំនុក​ច្រៀង​ពី​បទ​មរតក​ដើម​ក៏​ពិតមែន ប៉ុន្តែ​លោក សុខ វិសាល បាន​បញ្ចូលភ្លេង៣បទ ដែល​លោក​គិត​ថា​វា​ជាស្ទីលមួយ​ធ្វើ​ឲ្យ​អ្នក​ស្តាប់​យូរៗ​ទៅ​មាន​អារម្មណ៍​ល្អ​។ អ្វីដែលរឹតតែពិសេសលោកប្រើ​រយៈពេល​៥ខែ​សម្រាប់​ធ្វើ​បទ​មួយ​នេះ​ជាមួយ​នឹង​អ្នក​ចម្រៀង​​ ហើយលោកជឿជាក់ថា វាជា​បទ​ចម្រៀង​ខ្មែរ​ដំបូង​គេដែល​អាច​សម​នឹងតន្ត្រី​ Jazz​ ​​។

​​​ ចង់ដឹង​ថា​ «បុប្ផាចិន្តាបង» ដែលបញ្ជូលបទភ្លេងដល់ទៅ៣បទ ពីរោះ​យ៉ាង​នោះ​មក​ទស្សនា​វីដេអូទាំងអស់គ្នា៖

​​


អត្ថបទ៖ ដេត ធន្នី