ក្រុមហ៊ុន​ជប៉ុន​មួយ​ ប្រកាស​បើក​ប្រាក់ខែមួយ​ផ្នែក​ឱ្យ​បុគ្គលិក​ជា​ Bitcoin

  • 2017-12-15 11:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​អ្នក​នាំ​ពាក្យ​ម្នាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ១៥ ​ធ្នូ​នេះ​ថា​ក្រុមហ៊ុន​ជប៉ុន​ GMO Internet ​នឹង​ចាប់ផ្តើម​បើកប្រាក់​ខែ​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ជា​កាក់​មាស​ Bitcoin ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ចង់ស្វែង​យល់​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​នៃ​រូបិយ​ប័ណ្ឌ​ឌីជីថល​មួយ​នេះ​ ។

ក្រុមហ៊ុន​ GMO Internet ​ដែល​ប្រតិបតិ្តការ​លើ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​វិបសាយ​រួមមាន​ហិរញ្ញវត្ថុ​ ការ​ផ្សាយ​ពាណិជកម្ម​លើ​អនឡាញ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​អ៊ីនធើណិត​នឹង​ចាប់​បើក​ប្រាក់​ខែ​ ៨៩០ ដុល្លារ​គិត​ជា​ Bitcoin ​ទៅ​ឱ្យ​បុគ្គលិក​ចាប់​ពី​ខែ​កុម្ភះ​ឆ្នាំ​ ២០១៨ ​តទៅ​ ។ ស្រី​អ្នក​នាំ​ពាក្យ​ Harumi Ishii ​ប្រាប់​សារព័ត៌មាន​ AFP ​ថា​ បុគ្គលិក​អាច​បើក​ប្រាក់​ខែ​ជា​ Bitcoin បើ​សិន​ជា​ពួកគេ​ចង់​បាន​ ។ យើង​សង្ឃឹម​ថា​នឹង​បង្កើន​ការ​យល់​ដឹង​នៃ​រូបិយ​ប័ណ្ឌ​ Bitcoin ​តាម​រយៈ​ការ​ប្រើប្រាស់​ផ្ទាល់​ ។ ការ​បើក​ប្រាក់​ខែ​ជា​ Bitcoin​នេះ​នឹង​ផ្តល់​ជូន​ដល់​បុគ្គលិក​ ៤ ០០០ ​នាក់​នៃ​ក្រុមហ៊ុន​ GMO Group ​ក្នុង​ប្រទេស​ជប៉ុន​ខណៈ​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ជួញដូរ​ Bitcoin ​និង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ហើយ​នៅ​ខែ​មករា​ ២០១៨ ​ខ្លួន​នឹង​ចួលរួម​អាជីវកម្ម​ “Bitcoin Mining” ​ដោយ​ទទួល​បាន​សិទ្ធិ​ដើម្បី​បាន​ Bitcoin ​ថ្មីៗ​ជា​រង្វាន់​សម្រាប់​ជួយ​ការពារ​បណ្តាញ​ដោយ​អមុម័ត​លើ​ប្រតិបត្តិការ​ ។

គួរ​បញ្ជាក់​ថា​ តម្លៃ​កាក់​ Bitcoin ​បាន​ស្ទុះ​ឡើង​នៅ​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ​ ២០១៧ ​នេះ​ដោយ​ស្ទុះ​ចាប់​ពី​តម្លៃ​តិច​ជាង​ ១ ០០០ ​ដុល្លារ​កាល​ពី​ខែ​មករា​រហូត​ដល់​តម្លៃ​ ១៧ ០០០ ​ក្នុង​សប្តាហ៍​នេះ​ ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សិរីបុទ្រ