ក្ដៅៗ! Salah ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង PL ប្រចាំ​ខែ​វិច្ឆិកា

  • 2017-12-15 11:48:52
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប Mohamed Salah បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​លីគ​កំពូល​អង់គ្លេស​ប្រចាំ​ខែ​វិច្ឆិកា បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ស៊ុត​ចូល​មិន​ឈប់​មិន​ឈរ។

Salah បាន​បង្ហាញ​ទម្រង់​លេង​មុខ​ទី បាន​យ៉ាង​ល្អ ដោយ​ស៊ុត​រហូត​ដល់​ទៅ ៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ៤​ប្រកួត​កាល​ពី​ខែ​មុន។ កាល​ពី​ខែ​វិច្ឆិកា កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​រូប​នេះ បាន​ស៊ុត​ចូល​ចំនួន​ពីរ​គ្រាប់ ដល់​ទៅ​បី​លើក ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​បួន​នោះ ជួយ​ឲ្យ Liverpool ឈ្នះ West Ham, Southampton និង Stoke City។ បើ​ទោះ​ហង្ស​ក្រហម​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្លឹប​តោ​ខៀវ Chelsea កាល​ពី​ខែ​មុន ខ្សែ​ប្រយុទ្ធ​រត់​លឿនSalah ក៏​បាន​ស៊ុត​ចូល​មួយ​គ្រាប់​ដែរ​ក្នុង​ប្រកួត​នោះ។

បច្ចុប្បន្ន​ Mohamed Salah កំពុង​តែ​ជា​កីឡាករ​ដែល​ស៊ុត​ចូល​ច្រើន​ជាង​គេ​ក្នុង​លីគ​អង់គ្លេស ដោយ​បំប៉ោង​សំណាញ់​ទី​បាន​ ១៣ លើក​ហើយ តាំង​ពី​រដូវ​កាល​ថ្មី​នេះ​ចាប់​ផ្ដើម​មក៕


ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី