James ថា​ នៅ​ទាក់ទង​ជាមួយ​កីឡាករ Real Madrid ចំនួន​បី​នាក់

  • 2017-12-15 12:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​កំពុង​លេង​ឲ្យ Bayern Munich ក៏​ដោយ ខ្សែ​បម្រើ James Rodriguez កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​និយាយ​ថា ខ្លួន​នៅ​ទាក់​ទង​ជាមួយ​កីឡាករ​ក្លឹប Real Madrid ក្នុង​នោះ​មាន Sergio Ramos, Karim Benzema និងMarcelo។

James បាន​និយាយ​ប្រាប់​សារព័ត៌មាន Caracol ថា៖ "ខ្ញុំ​ជឿ​ថា Real Madrid មាន​កីឡាករ​ល្អ​ច្រើន​ណាស់។ ក្រុម​មួយ​នេះ​គឺ​ជា​ក្រុម​មួយ​ដ៏​ធំ ដែល​អាច​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង"។ ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ បាន​បន្ត​ទៀត​ថា៖ "បើ​ទោះ​ជា​ចាក​ចេញ​មក​អាល្លឺម៉ង់​មែន ប៉ុន្តែ​ខ្ញុំ​មាន​មិត្ត​ភក្ដិ​ល្អ​ច្រើន​ណាស់​នៅ​ក្លឹប​ Real Madrid ហើយ​ខ្ញុំ​តែង​តែ​មើល​ពួក​គេ​លេង​ក្នុង​ការ​ប្រកួត នៅ​ពេល​ដែល​ខ្ញុំ​អាច។ រាល់​ថ្ងៃ​ខ្ញុំ​នៅ​ទាក់​ទង​ជាមួយ Ramos, Benzema និងMarcelo"។

កាល​ពី​ខែ​វិច្ឆិកា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​និយាយ​ថា ការ​ចាក​ចេញ​របស់ James, Morata និង​ Pepe ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ Real Madrid ចាប់​ផ្ដើម​រដូវ​កាល​នេះ​មិន​បាន​ល្អ។

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​បម្រើ James Rodriguez បាន​ចាក​ចេញ​ពី Real Madrid ទៅ​ចូល​រួម​ជាមួយ​យក្ស​អាល្លឺម៉ង់ Bayern Munich ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ចំនួន​ពីរ​រដូវ​កាល កាល​ពី​ខែ​កក្កដា បន្ទាប់​មិន​សូវ​បាន​ចូល​លេង ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ Zinedine Zidane៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី