ពូទីន និង​ ត្រាំ ព្រមព្រៀង​គ្នា​ដោះ​ដូរ​ព័ត៌មាន​ពី​កូរ៉េ​ខាង​ជើង

  • 2017-12-15 13:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​សុក្រ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី បាន​និយាយ​ថា មេ​ដឹកនាំ​រុស្ស៊ី លោក​ វ្លាឌិមៀ ពូទីន និង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាន​យល់​ព្រម​គ្នា​តាម​ទូរស័ព្ទ ក្នុង​ការ​ដោះ​ដូរ​ព័ត៌មាន​ស្ដី​ពី​កូរ៉េ​ខាង​ជើង។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី លោក Dmitry Peskov បាន​ថ្លែង​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ​ថា លោក​ពូទីន និង​លោក​ត្រាំ បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ស្ដី​ពី​បញ្ហា​កូរ៉េ​ខាង​ជើង ហើយ​បាន​ព្រមព្រៀង​គ្នា​ ក្នុង​ការ​ដោះ​ដូរ​ព័ត៌មាន​ទាក់​ទង​នឹង​ប្រទេស​អាស៊ី​ខាង​កើត​មួយ​នេះ។ មេ​ដឹកនាំ​ទាំង​ពីរ ក៏​បាន​ពិភាក្សា​គ្នា​ពី​ការ​ពង្រីក​កិច្ច​សន្ទនា​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​បន្ថែម​ពី​លោក Peskov។

សូម​បញ្ជាក់​ផង​ដែរ​ថា កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាក​ល្បង​កាំជ្រួច​អន្តរទ្វីប​ជា​ច្រើន​លើក​ច្រើន​សា នៅ​មួយ​រយៈ​ចុង​ក្រោយ ដែល​ទង្វើ​នេះ​បាន​​បង្ក​ជា​ក្ដី​ព្រួយ​បារម្ភ និង​ភាព​តាន​តឹង ទាំង​ក្នុង​ឧបទ្វីប​កូរ៉េ ក៏​ដូច​ជា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល​ផង​ដែរ៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ ហ៊ីម រស្មី