អេស្ប៉ាញ ​អាច​នឹង​អត់​បាន​លេង World Cup ​ដោយសារ​រឿង​នយោបាយ

  • 2017-12-16 02:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ប្រទេស​អេស្ប៉ាញ​អាច​នឹង​ត្រូវ​ដក​ចេញ​ពី​ព្រឹត្តិការណ៍ World Cup ​នៅ​ប្រទេស​រុស្ស៊ី ​ដោយសារ​តែ​គេ​រក​ឃើញ​ថា​បាល់ទាត់​ប្រទេស​នេះ​មាន​ការ​លូក​ដៃ​ពី​ខាង​អ្នក​នយោបាយ។

តាម​ច្បាប់​ FIFA ​សហព័ន្ធ​បាល់ទាត់​គ្រប់​ប្រទេស​ទាំង​អស់​លើ​ពិភព​លោក​នេះ គឺ​មិន​ត្រូវ​ឱ្យ​មាន​អ្នក​នយោបាយ​ណា​ម្នាក់​លូក​ដៃ​ចូល​ឡើយ ដោយ​តម្រូវ​ឱ្យ​ភាគី​ខាង​វិស័យ​បាល់ទាត់​ឯករាជ្យ​ដោយ​ខ្លួន​ឯង។ យ៉ាងណាមិញ​នៅ​អេស្ប៉ាញ​ឯ​ណោះ​វិញ ​បញ្ហា​ដក​លោក​ Angel Maria Villa ​ចេញ​ពី​តំណែង​ប្រធាន​សហព័ន្ធ ​ពី​បទ​ពុក​រលួយ​នោះ គឺ​ត្រូវ​បាន​ FIFA ​គិត​ថា​មាន​រឿង​នៅ​ពី​ក្រោយ​ខ្នង។ ដោយ​អាច​នឹង​មាន​អ្នក​ធំ​នៅ​អេស្ប៉ាញ​ជា​អ្នក​ជ្រៀតជ្រែក​ក្នុង​ការងារ​បាល់ទាត់​នេះ។

ដោយ​រឿង​រ៉ាវ​នេះ​ដូច​ទៅ​នឹង​រឿង​ក្នុង​ប្រទេស​គុយវែត​ដែរ ​ដែល​អាច​នឹង​ត្រូវ​រង​ពិន័យ​ពី​ខាង FIFA ​ចំពោះ​ការ​ដែល​យក​វិស័យ​បាល់ទាត់​ទាក់ទង​ទៅ​នឹង​រឿង​នយោបាយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ការ​ស្រាវជ្រាវ​នឹង​ធ្វើ​បន្ដ ​ហើយ​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ​នៅ​ឡើយ​ទេ ចំពោះ​ក្រុម​អេស្ប៉ាញ។ តែ​ផ្ទុយ​ទៅ​វិញ ប្រសិន​បើ FIFA ​រក​ឃើញ​មែន​នោះ គឺ​អេស្ប៉ាញ​អាច​នឹង​មិន​មាន​វត្តមាន​នៅ​ព្រឹត្តិការណ៍ World Cup ​ឡើយ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ