តារា​​សិល្បៈ​អាមេរិក​៧​​គូ​នេះ​ស្រលាញ់​គ្នាតាំងពី​​មុន​ពេលពួក​គេ​ល្បី​

  • 2017-12-16 03:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក​ និង​ហូលីវូដ​ជា​ច្រើន​បាន​ស្រលាញ់​គ្នា​តាំង​ពី​ក្មេង​​ពោល​គឺ​មុន​ពេល​ដែល​ពួក​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​វិស័យ​សិល្បៈ​​ទូទាំង​ពិភព​លោក​ទៀត។ ដូច្នេះ​អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​ស្គាល់​ពួក​គេ​ និង​ដឹង​រឿង​ស្នេហា​របស់​ពួក​គេ​ពេល​ដែល​ល្បី​ឈ្មោះ​ហើយ​ ប៉ុន្តែ​មិន​បាន​ដឹង​ពី​ការ​ចាប់​ផ្តើម​របស់​ពួក​គេ​តាំង​ពី​ពេល​ណា​ទេ។ សូម​បង្ហាញ​គូ​ស្នេហា​​​សិល្បៈ​អាមេរិក​​៧​គូ​ដែល​ស្រលាញ់​គ្នា​មុន​ពេល​ពួក​គេ​ល្បី។

១-លោក​ Ashton Kutcher និង​នាង​ January Jones

មុន​ពេល​ល្បី​ក្នុង​រឿង​ Mad Men ​តារា​ស្រី​ Jones ​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​​គាត់​​តាំង​ពី​ឆ្នាំ ១៩៩៨។ នាង​Jones បាន​ប្រាប់​ថា​ ​ពេល​នោះ​នាង​មិន​ទាន់​ល្បី​ហើយ​ក៏​មិន​ទាន់​មាន​មិត្ត​ប្រុស​ពិត​ប្រាកដ​ទេ​ពេល​នោះ ប៉ុន្តែ​មាន​ទំនាក់​ទំនង​នឹង Kutcher។​

២-លោក​ David Gallagher និង​នាង​ Megan Fox

​មុន​ពេល​​បង្ហាញ​ខ្លួន​ក្នុង​ខ្សែភាពយន្ត​ Mary Kate & Ashley's Holiday រហូត​ល្បី​ល្បាញ​​ស្រី​ស្អាត​ Megan Fox ​បាន​បង្កើត​ភ្លើង​ស្នេហា​ជា​មួយ​ប្រុស​ស្អាត​ David Gallagher​ រួច​ទៅ​ហើយ។

៣-លោក​ Matthew Morrison និង​នាង​ Kristen Bell

នាង​ Bell បាន​ប្រាប់​សារព័ត៌មាន​Us Weekly ​កាល​ពី​ឆ្នាំ​២០១០​ថា នាង​បាន​បង្កើត​សម្ព័ន្ធ​ស្នេហា​មួយ​តារា​ប្រុស​ Mathew Morrison តាំង​ពី​ពួក​នាង​នៅ​រៀន​សាកល​វិទ្យាល័យ New York University​ជា​មួយ​គ្នា។

៤-តារា​ចម្រៀង​ Justin Timberlake និង​នាង​ Fergie

ក្នុង​ឆ្នាំ​ចេញ​បទ​ចម្រៀង​ *NSYNC រហូត​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក​ តារា​មច្រៀង​ប្រុស​សង្ហា​ Timberlake ​បាន​បង្កើត​ស្នេហា​ជា​មួយ​តារា​ចម្រៀង​​ស្រី Fergie រួច​ទៅ​ហើយ​។ ពេល​នោះ​លោក​អាយុ​​២៣​ឆ្នាំ​ ហើយ​នាង​ទើប​អាយុ​១៦​ឆ្នាំ។

៥-តារា​ស្រី​ Rashida Jones និង​តារា​ប្រុស​ Tobey Maguire

ប៉ុន្មាន​ឆ្នាំ​មុន​ពេល​ល្បី​ក្នុង​រឿង​ Spiderman movies តារា​សម្តែង​អាមេរិក​Maguire ​បាន​ស្រលាញ់​គ្នា​ជា​មួយ​នាង​Jones​រួច​ទៅ​ហើយ។ ពេល​នោះ​តារា​ស្រី​អាមេរិក​រូប​នេះ​ទើប​ចាប់​ផ្តើម​អាជីព​សម្តែង​ចន្លោះ​ឆ្នាំ​១៩៩៧​ដល់​២០០០។

៦-លោក​ Ryan Reynolds និង​នាង​ Melissa Joan Hart

តារា​ស្រី​អាមេរិក​​ Melissa Joan Hart បាន​ស្រលាញ់​ប្រុស​​កាណាដា​ Ryan មុន​ពេល​ដែល​នាង​ចាប់​ផ្តើម​សម្តែង​ក្នុង​រឿងSabrina the Teenage។ ពេល​នាង​អាយុ​១៩​ឆ្នាំ​ ប៉ុន្តែ​លោក​ Ryan អាយុ​ទើប​១៧​ឆ្នាំ។​

៧-នាង​ Lisa Kudrow និង​លោក​ Conan O'Brien

មុន​ពេល​តារា​សម្តែង​ស្រី​អាមេរិក​ Lisa បាន​ចាប់​ផ្តើម​ក្នុង​ខ្សែ​ភាពយន្ត​ដូច​ជា​​រឿង​ Phoebe on Friends កាល​ពី​ឆ្នាំ​១៩៩៤​ នាង​​​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​ពិធីករ​ទូរទស្សន៍​អាមេរិក​​រួច​ទៅ​ហើយ។ នាង​បាន​និយាយ​ថា ពេល​នោះ​គាត់​ពិត​សង្ហា ឆ្លាត​វៃ​ និង​កំប្លែង​​ខ្លាំង​ណាស់​ ហើយ​នាង​ពិត​ជា​ចូល​ចិត្ត​គាត់​យ៉ាង​ខ្លាំង​រហូត​លង់​ស្នេហ៍៕

ប្រភព៖ Usmagazine   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី