Messi ​នៅ​ឈឺ​ចាប់​ដំបៅ​ចាស់ ​មិន​អាច​លើក​ពាន World Cup ​នៅ​ប្រេស៊ីល

  • 2017-12-16 03:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​បង្ហើប​ថា​ខ្លួន​នៅ​តែ​មាន​អារម្មណ៍​ឈឺ​ចាប់​ណាស់ ​នៅ​ពេល​រំលឹក​ដល់​រឿង​ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ​នា​ប្រទេស​ប្រេស៊ីល។

លោក Jorge Sampaoli ​គ្រូ​បង្វឹក​របស់​អាហ្សង់ទីន​បាន​និយាយ​ថា​បាល់ទាត់​បាន​ជំពាក់​ពាន​រង្វាន់ World Cup ​១​ជាមួយ​កីឡាករ Lionel Messi។ ដូច្នេះ​នៅ​ឆ្នាំ​២០១៨ ​នា​ប្រទេស​រុស្ស៊ី ​វា​គួរ​តែ​ជា​ពេល​ល្អ​ណាស់​សម្រាប់​ការ​ទូទាត់​សង​ពាន​នេះ​វិញ។ ជាមួយ​គ្នា​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​របស់​អាហ្សង់ទីន​ក៏​គិត​ថា​វា​ជា​រឿង​សមរម្យ​ដែរ ចំពោះ​ការ​ឈ្នះ​ពាន World Cup ​នៅ​រុស្ស៊ី​របស់​អាហ្សង់ទីន។

“ខ្ញុំ​សង្ឃឹម​ថា​បាល់ទាត់​នឹង​សង​ខ្ញុំ​វិញ... ខ្ញុំ​ឮ​នូវ​អ្វី​ដែល​លោក Jorge ​​បាន​និយាយ ហើយ​ពាក្យ​នោះ​ក៏​គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ដែរ។ World Cup ​បាន​ផ្ដល់​ឱ្យ​យើង​នូវ​ការ​ចងចាំ​ល្អ​ៗ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​ផ្ដល់​នូវ​ការ​ចងចាំ​ដែល​ឈឺ​ចាប់​បំផុត​ដែរ”។ សម្ដី Messi ។

បុរស​ស្មោះ​ស្នេហ៍​ខាង​លើ ​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ក្លឹប FC Barcelona ​ប៉ុន្តែ​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ ​ហាក់​ដូចជា​ស៊យ​ខ្លាំង​ណាស់ ​ដោយ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ធំ​ៗ​ច្រើន​ដែរ ប៉ុន្តេ​មិន​ទាន់​បាន​សម្រេច​ជា​លទ្ធផល​មួយ​ណា​នៅ​ឡើយ​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម