តាម​ដាន​តម្លៃ​ខ្លួន​ អែត វីន បន្តិច​​មើល​!​

  • 2017-12-16 04:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​​កំលោះ​សង្ហា​​ អែត វីន ​បាន​លេច​មុខ​ក្នុង​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​ជា​បន្ត​បន្ទាប់​ដល់​ថ្នាក់​ធ្វើ​ឲ្យ​​រូប​គេ​​រវល់​ស្ទើរ​តែ​រក​ពេល​សម្រាក​មិន​ចង់​បាន​។ ចំណែក​ឯ​តម្លៃ​ខ្លួន​វិញ​ក្នុង​១ អែតវីន ទទួល​បាន​មិន​ចាញ់​តារា​សម្ដែង​វ័យ​ក្មេង​រួម​ជំនាន់​ឡើយ​។

ជុំវិញ​តម្លៃ​ខ្លួន​ក្នុង​​ការ​ថត​ភាព​យន្ត​ខ្នាត​ធំ និង រឿង​ភាគ​ អែត វីន បាន​ប្រាប់​ Sabay ថា​តម្លៃ​​ខ្លួន​លោក​មិន​ខុស​គ្នា​នោះ​ទេ ។ ចំពោះ​រឿង​ភាគ​ក្នុង​១​រឿង​ខ្លួន​ទទួល​បាន​តម្លៃ​ខ្លួន​ចាប់​ពី​ ៣៥០០ ទៅ ៤០០០ ដុល្លារ​អាមេរិក​អាស្រ័យ​ទៅ​តាម​ទីតាំង​ជិត​ឬ​ ឆ្ងាយ​តែ​ប៉ុណ្ណោះ​​។ រីឯ​រឿង​ខ្នាត​ធំ​វិញ​ក៏​បាន​តម្លៃ​ដូច​គ្នា​ទៅ​ហ្នឹង​រឿង​ភាគ​ដែរ​។​​

លោក​ថា​៖ " ថត​រឿង​ភាគ​ និង​រឿង​ខ្នាត​ធំ​តម្លៃ​ខ្លួន​ខ្ញុំ​គឺ​ប្រហែល​គ្នា​បង ខ្ញុំ​មិន​បាន​គិត​ទៅ​លើ​រឿង​រយៈ​ពេល​វែង​ឬ​ខ្លី​នោះ​ទេ​ អ្វី​ដែល​សំខាន់​គឺ​ខ្ញុំ​គិត​១​រឿង​។ បើ​ថត​នៅ​ក្នុង​​ទី​ក្រុង​ភ្នំពេញ​វិញ​​ខ្ញុំ​សុំ​ផលិតករ​៣៥០០ ​តែ​បើ​ថត​នៅ​ខេត្ត​វិញ​គឺ​ដឹង​តែ​តម្លៃ​ ៤០០០ ដុល្លារ​ហើយ​បង​"៕

ចុចអាន៖

អ្នក​សិល្បៈ​៣ រូប​ចូល​រោង​ការ​កក្រើក​ចុង​ឆ្នាំ​២០១៧

៦​សន្លឹក​នៅ​ពី​ក្រោយ​​ការ​ពិត​ដែល ​អែតវីន ​​ក្លាយ​ជា​មនុស្ស​បែប​ហ្នឹង

អត្ថបទ៖ ឆុង ស៊ីណាន