ឡាន​ក្រុង​បច្ចេកវិទ្យា​ចុងក្រោយ​ទំនើប​ដូច​​បន្ទប់​សណ្ឋាគារ​ដ៏​ប្រណីត

  • 2017-12-16 08:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ឆាប់ៗ​ខាង​មុខ Brits Eyed Brits នឹង​រចនា​​នៅ​ក្នុង​ឡាន​ក្រុង​ធ្វើ​ឲ្យ​អ្នក​ដំណើរ​​មាន​អារម្មណ៍​ថា​​ដូចជា​កំពុង​ស្នាក់នៅ​ក្នុង​​វីឡា​ដ៏​ប្រណីត។ នេះ​បើ​តាម​ការ​​ចុះ​ផ្សាយ​របស់ Mirror ថ្ងៃ​ទី​១៥ ធ្នូ នេះ។

ឡាន​ក្រុង​នេះ​នឹង​ដាក់​ដំណើរ​ការ​នៅ​លើ​ផ្លូវ​៨​ខ្សែ ក្នុង​ទីក្រុង​​ចំនួន​៤​នៅ​ចក្រភព​អង់គ្លេស នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០១៨។

អ្នក​ដំណើរ​នឹង​មិន​បាច់​ព្រួយ​បារម្ភ​រឿង​គេង​ជ្រុល​ហួស​កន្លែង​ចត​ទេ ព្រោះ​អ្នក​​ដំណើរ​នឹង​ចាំ​ដាស់​ពួកគេ​នៅ​ពេល​ដល់​គោលដៅ​។

​​ឡាន​ក្រុង​នេះ​បំពាក់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​របស់ Sima ដែល​​ក្នុង​ប្លុក​នីមួយៗ​របស់​អ្នក​ធ្វើ​ដំណើរ​មាន​រាប់​តាំង​ពី​ Wifi កន្លែង​សាក​ទូរសព្ទ និង បច្ចេកវិទ្យា​ទំនើ​ផ្សេងៗ​ទៀត​ដូចជា​ប្រព័ន្ធ​ពន្លឺ​ថ្លា​ដូច​​រលក​ចម្ងាយ​មាន​ពណ៌ទឹកក្រូច ដែល​ធ្វើ​អ្នកដំណើរ​លង់លក់​ស្កប់ស្កល់​ក្នុង​ដំណេក។ Simba ក៏​កំពុង​ចរចារ​ជាមួយ​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ​ដើម្បី​ផ្តល់ជូន​នូវ​ប្រព័ន្ធ​ឈានមុខ​គេ​ដែល​នឹង​តាមដាន​ផ្លូវ​របស់​អ្នក​ ដូច្នេះ​អាហារ​នឹង​មក​ដល់​ផ្ទះ​ក្នុង​ពេល​តែ​មួយ។

លោក James Cox នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Sima បាន​និយាយ​ថា​គំនិត​ក្នុង​ការ​រចនា​ឡាន​ក្រុង​នេះ​ឡើង​ព្រោះ​មនុស្ស​ភាគច្រើន​គេង​មិន​ស្កប់ និង គេង​ងោក​ងុយ​ពេល​ធ្វើ​ដំណើរ។

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម