រើ​ទៅ​នៅ​ផ្ទះ​ថ្មី Mousa Dembele និង ប្អូន​ស្រី​ជួប​លាភ​ធំ​រើស​បាន​កំណប់​តម្លៃ​ខ្ទង់​លាន​ដុល្លារ

  • 2017-12-16 07:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mousa Dembele របស់ក្លឹប Spurs ​និង​ប្អូន​ស្រី​ប្រទះ​កំណប់​ក្នុង​​បន្ទប់​ដាក់​អីវ៉ាន់​​នៅ​សណ្ឋាគារ​​ដែល​ពួកគេ​ និង​ក្រុម​គ្រួសារ​បាន​រើ​ទៅ​ស្នាក់​នៅ​ក្នុង​ទីក្រុង Antwerp ប្រទេស​បែលហ្ស៊ិក ស្រុក​កំណើត​​របស់​​តារា​ឆ្នើម​រូប​នេះ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី The Mirror ។

Dembele បាន​កែលម្អ​សណ្ឋាគារ​​ដែល​មាន​អាយុ​ជាង​៧០០​ឆ្នាំខាង​លើ មុន​ពេល​ចូល​ទៅ​នៅ។ របស់​របរ​មាន​តម្លៃ​​ដែល​បាន​រកឃើញ​នៅ​ក្នុង​ធ្នើ​ដាក់​អីវ៉ាន់​ក្នុង​បន្ទប់​ក្រោម​ដី​ទាំង​នោះ​រួម​មាន៖ ប៉សឺឡែន​សតវត្ស​ទី​១៨ ថូបុរាណ គ្រឿង​តុបតែង​លម្អ និង កាក់​មាស​ជា​ដើម ដែល​មាន​តម្លៃ​ជាង​១​លាន​ដុល្លារ។

​គេ​មិន​ប្រាកដ​ទេ​ថា ​តើ​របស់​របរ​ទាំង​នោះ​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​នោះ​ដោយ​របៀប​ណា ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន វា​អាច​ជា​ទ្រព្យ​សម្បត្តិ​ដែល​បន្សល់​ដោយ​គ្រួសារ​ជាន់​ខ្ពស់ ឬ ជា​របស់​ម្ចាស់​សណ្ឋាគារ​មុន ក្នុង​ជំនាន់​បុរាណ។

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី