QX80 ឆ្នាំ ២០១៨ ស្អាត​មួយ​កំប្លេ រាង​រៅ​មើល​មួយ​ភ្លេត​ស្រដៀង LX 570

  • 2017-12-16 07:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត International Motor Show ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួមកាល​ពី​ចុង​ខែ​វិច្ឆិការ​កន្លង​ទៅ​ ក្រុមហ៊ុន Infiniti ប្រកាស​ចេញ​គំរូ​រថយន្ត QX80 ស៊េរី​ឆ្នាំ ២០១៨ ដែល​ជា​ប្រភេទ​រថយន្ត SUV ទ្វារ ៤ បើ​មើល​​ខាងក្រៅ​ដូច​ទៅ​នឹង LX 570 បេះ​បិទ។

Lexus LX570

រថយន្តលក្ខណៈ​គ្រួសារ​​ប្រភេទ​ទ្វារ ៤ មាន​កន្លែង​ទូលាយ អាច​ផ្ទុក​ដំណើរ​បាន ៥ នាក់​តែ​មិនមែន​មាន​កៅអី ២ជួរ​ដូច Lexus LX 570 ដែល​ទើប​នឹង​ចេញ​នោះទេ ​គ្រាន់​តែ​រាង​វា​ដូច​គ្នា។ ដោយ​ឡែក QX80 នេះ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង Nissan Armada ស៊េរី​ឆ្នាំ ២០១៨ ឯណោះ​វិញ​ថា មាន​រូបរាង​និង​ការ​រចនា​ផ្នែក​ខាង​ក្នុង​ស្ទើរ​តែ​ដូច​គ្នា​ទាំង​អស់។

Nissan Armada ស៊េរី​ឆ្នាំ ២០១៨

QX80 បំពាក់​ដោយ​ម៉ាស៊ីន​មាន​ចំណុះ​ ៥,៦ លីត្រ​ ស៊ីឡាំង V8 អាច​ផលិត​កម្លាំង​បាន​​ ៤០០ សេះ និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ​ដែល​ផ្ដល់​កម្លាំង​ដល់​ប្រព័ន្ធ​បើកបរ​កង់​ទាំង​បួន​ (ប្រព័ន្ធ​ប៉ុង​ពីរ​) និង​ប្រព័ន្ធ​ប៉ុង ៤។ មាន​ទម្ងន់​ ៥,៤៦៦ គ.ក ប៉ុន្តែ​អាច​បង្កើន​សន្ទុះ​ពី​ ០ – ១០០ គ.ម/ម៉ ក្នុង​ពេល​ ៧,៥ វិនាទី​ តែ​ប្រភព​មិន​បាន​បញ្ជាក់​ពី​​ល្បឿន​អតិបរមា​របស់​វា​នោះ​ទេ។

ចំពោះ​តម្លៃ QX80 ប៉ុង ២ ខ្ទង់ ៦ ៤៧៥០ ដុល្លារ និង​ប៉ុង ៤ តម្លៃ ៦ ៧៨៥០ ដុល្លារ៕

QX80 ស៊េរី​ឆ្នាំ ២០១៨

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ​ទាក់​ទង

ប្រភព៖ carscoops | autonews   ប្រែ​សម្រួល៖ រក្សា