ពេជ្រ សោភា ខឹង​ម្ដង​ៗ​​ ឈឹម សក្កដា ធ្វើ​យ៉ាង​​ណា​ដើម្បី​ផ្គាប់​ចិត្ត​

  • 2017-12-16 07:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ពេល​នេះ​តារា​ចម្រៀង​-​សម្ដែង​លោក ឈឹម សក្កដា និង​អ្នក​មេម៉ាយ​ចាយ​រាង​ ពេជ្រ សោភា ​កំពុង​តែ​​​មើល​ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​ មុន​សម្រេច​ចិត្ត​ចូល​រោង​ការ​​។ ​

ស្ថិត​ក្នុង​ដំណាក់​កាល​​​ស្វែង​យល់​​ចិត្ត​គ្នា​ ឈឹម សក្កដា បាន​ប្រាប់​ Sabay ថា ពេល​នេះ​ស្នេហា​ខ្លួន​កំពុង​តែ​​រលូន​ទៅ​មុខ​​គ្មាន​អ្វី​​ជា​បញ្ហា​ចោទ​នោះ​ទេ​ គ្រាន់​តែ​ថា​ពេល​ខ្លះ​ ពេជ្រ សោភា ងរង៉ក់​ និង​ខឹង​​​​ច្រើន​បន្តិច​ក្ដី​​ ប៉ុន្តែ​​លោក​មិន​ដែល​យក​រឿង​ទាំង​អស់​មក​គិត​ឲ្យ​ឈឺ​ក្បាល​ឡើយ​ ព្រោះ​ជីវិត​​​គូ​ស្នេហា​របស់​មនុស្ស​ម្នាក់​ៗ​មាន​ការ​ខឹង​គ្នា​បន្តួច​គឺ​ជា​រឿង​ធម្មតា​​ទៅ​ហើយ​។

ម្ចាស់​បទ​ "មិត្ត​១០០​ឆ្នាំ​" បាន​រៀប​រាប់​ថា​៖​" ពេល​គាត់​ខឹង​ ឬ​ងរង៉ក់​ដាក់​ខ្ញុំ​ម្ដង​ៗ​ ខ្ញុំ​មាន​វិធីសាស្ត្រ​លួង​លោម​គាត់​គឺ​ខ្ញុំ​ធ្វើ​អត់​ដឹង​ ហើយ​អត់​ខ្វល់​នៅ​តែ​ហៅ​គាត់​ថា​អូន​សម្លាញ់​​ និង​ ឆាត​ហ្វេស​ប៊ុក​ទៅ​លេង​ ព្យាយាម​រក​​របស់​អ្វី​ដែល​គាត់​ចូល​ចិត្ត​។​ តែ​ខ្ញុំ​ចូល​ចិត្ត​មនុស្ស​ស្រី​កាន់​តែ​ងរង៉ក់​កាន់​តែ​គួរ​ឲ្យ​ស្រឡាញ់​"។

បន្ថែម​ពី​នេះ​លោក​ថា មាន​ពេល​ខ្លះ​ ពេជ្រ សោភា ខឹង​អត់​និយាយ​រក​លោក​​ក៏​មាន​ដែរ​​ តែ​អត់​និយាយ​មិន​យូរ​ទេ​ ត្រឹម​តែ​ ២ ឬ​ ៣ ម៉ោង​​ប៉ុណ្ណោះ​ នឹង​​ត្រឡប់​មក​និយាយ​​ ថែម​ទាំង​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​ពាក្យ​ផ្អែម​ល្ហែម​ដូច​ដើម​៕​

ចុចអាន​ព័ត៌មាន​ខាង​ក្រោម​៖

អ្នក​សិល្បៈ​៣ រូប​ចូល​រោង​ការ​កក្រើក​ចុង​ឆ្នាំ​២០១៧

លម្អិត​ជុំវិញ​ព័ត៌មាន​​ ព្រាប សុវត្ថិ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​

តាម​ដាន​តម្លៃ​ខ្លួន​ អែត វីន បន្តិច​​មើល​!​

​​

​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម