Xuan Truong របស់​វៀតណាម​ចង់​ទៅ​​លីគ​​ថៃ បន្ទាប់​ពី​មិន​​ជាប់​ជម្រើស​ដំបូង​​​នៅ​លីគ​កំពូល​កូរ៉េ

  • 2017-12-16 09:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ playmaker សម្រាប់ U23 របស់​វៀតណាម​បាន​បង្ហាញ​ពី​គោលបំណង​ថា​ខ្លួន​ចង់​ទៅ​លេង​នៅ​លីគ​ប្រទេស​ថៃ បន្ទាប់​ពី​បាន​ចំណាយ​ពេល​២​រដូវ​កាល​នៅ​លីគកំពូល​កូរ៉េ​ខាងត្បូង។ បើ​តាម Football Tribe ចុះ​ផ្សាយ​ថ្ងៃ​នេះ ។

កីឡាករ​វៀតណាម ដែល​មាន​រហ័ស​នាម The Young Golden Stars និយាយ​ថា មិន​មាន​ក្លឹប​ណា​មួយ​នៅ​ថៃ​ទាក់ទង​រូប​គេ​ឲ្យ​ទៅ​លេង​នោះ​ទេ ប៉ុន្តែ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​ស្ងើច​សរសើរ​នឹង​គុណភាព​នៅ​លីគ​ប្រទេស​ថៃ ដែលLuong Xuan Truong ​ជឿ​ថា​គេ​​តាំង​ចិត្ត​ថា​នឹង​អាច​ប្រកួត​ប្រជែង​ជាមួយ​កីឡាករ​​នៅ​ក្នុង​ក្រុម​នានា​របស់​ប្រទេស​ថៃ​បាន ហើយ​បើ​គេ​មាន​ឱកាស​បាន​ទៅ​លេង​នៅ​ថៃ​មែន វា​នឹង​ជា​បទពិសោធន៍​ដ៏​ល្អ។ ប្រភព​ខាងលើ​បន្ត។

Truong ត្រូវ​បាន​ក្លឹប Gangwon ​ឲ្យIncheon United ដែល​ជា​ក្លឹប​នៅ​លីគ​កំពូល​របស់​កូរ៉េ​ខាង​ត្បូង ខ្ចី​ជើង​កាល​ពី​ដើម​ឆ្នាំ​នេះ។ ខ្សែ​បម្រើ​វ័យ ២២ សញ្ជាតិ​វៀតណាម​បាន​ចំណាយ​ពេល​២​រដូវកាល​នៅ​កូរ៉េខាងត្បូង ប៉ុន្តែ​មិនមាន​ឱកាស​​បាន​​ជាប់​ជា​កីឡាករ​ជម្រើស​ដំបូង​របស់​ក្លឹប​ឡើយ៕

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម