ច្បាស់ការ! តារា​ច​ម្រៀង​លំដាប់​ថ្នាក់​ពិ​ភព​លោក Skyblu ក្រុម LMFAO មក​ច្រៀងឆ្លង​ឆ្នាំ​នៅភ្នំពេញ និងសៀមរាប

  • 2017-12-16 15:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាស់ការ​ហើយ​ តារា​ច​ម្រៀ​ង​លំ​ដាប់​ថ្នាក់​ពិ​ភព​លោក​លោក Skyblu នៃ​ក្រុម LMFAO នឹង​មក​ច្រៀង​នៅ​ស្រុក​ខ្មែរ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ ក្នុង​កម្មវិធី​ប្រគំ​ត​ន្ត្រី GANZBERG Uber Countdown Music Festival​។

បើ​តាម​ការបង្ហាញ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន Ganzberg បានឲ្យដឹងថា លោក Skyblu នឹង​មក​ច្រៀង​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ ហើយ​រូបលោក​នឹង​បន្ត​មក​ច្រៀង​នៅ​ភ្នំ​ពេញ​នៅ​ថ្ងៃទី ៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ ដូចគ្នា​ផងដែរ​។​

កុំ​ភ្លេច​រង់​ចាំ​ទស្សនា​មហា​កម្មវិធី​ប្រ​គំតន្ត្រី GANZBERG Uber Countdown Music Festival ដែល​មាន​ការចូលរួម​ពី​ពី​សំណាក់​តារា​ចម្រៀ​ង​ល្បីៗ​នៅ​កម្ពុជា និង តារា​ច​ម្រៀង​លំដាប់​ថ្នាក់​ពិ​ភព​លោក Skyblu នៃ​ក្រុម LMFAO ទាំងអស់គ្នា​៕

ដោយ៖ ថា ម៉ាលីដា