Ronaldo ទាត់ Free-kick ពី​ចម្ងាយ​នាំ​ Real លើក​ពាន​ Club World Cup

  • 2017-12-17 01:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​លើក​ពាន​ FIFA Club World Cup ជា​លើក​ទី​៦​ក្រោយ​យក​ឈ្នះ​ជើង​ខ្លាំង​មក​ពី​ប្រេស៊ីល​ Gremio ដោយ​លទ្ធផល​ ១​ទល់​នឹង​០។

ការ​ប្រកួត​នៅ​ទឹកដី​ប្រទេស​អារ៉ាប់រួម​កាល​ពី​យប់​មិញ​ក្រុម​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​មាន​ឱកាស​គ្រប់គ្រង​បាល់​៦៥​% និង​ស៊ុត​រហូត​២០​ជើង​ប៉ុន្តែ​អាច​ទម្លុះ​សំណាញ់​បាន​តែ​មួយ​គ្រាប់​គត់​នៅ​នាទី​៥៣​ ជា​ការ​ទាត់​បាល់​ Free Kick ពី​ចម្ងាយ​ទម្លុះ​រនាំង​របស់​ Cristiano Ronaldo។

រាប់​ទាំង​ពី​យប់​មិញ​ផង​ Real បាន​ឈ្នះ​ពាន​ចំនួន​៥​ពេញ នៅ​ឆ្នាំ​២០១៧​រួម​មាន La Liga, UEFA Champions League, UEFA Super Cup, Spanish Super Cup និង​ FIFA Club World Cup និង​ឈ្នះ​ពាន​ចំនួន​៨​ក្រោម​រជ្ជកាល​របស់​ Zinedine Zidane ចាប់​តាំង​ពី​រូប​លោក​ចូល​ដឹកនាំ​ក្រុម​ក្នុង​ខែ​មករា​ ឆ្នាំ​២០១៦៕

អត្ថបទ៖ វីរ៉ុត