ផ្អើល​ពេញ​រោងការ​ដោយ​សារ​ខ្លា​មួយ​ក្បាល​ ទៅ​ចូលរួម​ដោយ​គ្មាន​ការ​អញ្ជើញ (មាន​វីដេអូ)

  • 2017-12-17 06:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ជា​ច្រើន​បាន​ស្រែក​ឆោឡោ​ដោយ​សារ​ខ្លា​មួយ​ក្បាល​​បាន​ចូល​ទៅ​ក្នុង​រោងការ​នៅ​រដ្ឋ Madya Pradesh ប្រទេស​ឥណ្ឌា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Mirror កាល​ពី​ល្ងាច​មិញ។

ខ្លា​នោះ​ត្រូវ​បាន​ភ្ញៀវ​បង្អើល​ឲ្យ​ចេញ​ពី​រោងការ​វិញ។ ប្រភព​មិន​បាន​បញ្ជាក់​ថា​តើ​មាន​ភ្ញៀវ​ណា​ត្រូវ​បាន​រងគ្រោះ​ឬ​អត់​ទេ។

ក្រោយ​មក​ខ្លា​នេះ បាន​ទៅ​វាយ​ប្រហារ​ស្ត្រី​ម្នាក់​ ពេល​នាង​កំពុង​ដើរ​ទៅ​បន្ទប់​ទឹក​ក្នុង​តំបន់ Maharastra ប្រមាណ​៦០០​គីឡូម៉ែត្រ​ពីរោងការ ហើយ​នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។

ករណី​សត្វ​ព្រៃ​វាយ​ទៅ​ប្រហារ​មនុស្ស​ដល់​ក្នុង​ស្រុក​ តែង​កើត​មាន​ជា​រឿយៗ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា គ្រាន់​តែ​កន្លង​មក​ភាគ​ច្រើន​ជា​សត្វ​ដំរី តែ​លើក​នេះ​ជា​ខ្លា៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត