ផ្លែឈើរបស់ខ្មែរ​ហោះ​ទៅលក់​នៅ​ប្រទេសរុស្ស៊ី​ជា​​លើក​ដំបូង​

  • 2017-12-17 04:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះលើកដំបូងដែលផ្លែ​ឈើ​របស់​ខ្មែរ​ត្រូវបាន​នាំចេញ​ដោយ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​លោក​ឧកញ៉ា​ ម៉ុង ឫទ្ធី​​ ដឹក​តាម​ជើង​យន្តហោះ​ទៅ​លក់​នៅលើ​ទឹកដី​​ប្រទេស​រុស្ស៊ី​ ​កាល​ពីថ្មីៗ​នេះ​។

តាម​ប្រភពហ្វេសប៊ុក​របស់​លោក​ឧកញ៉ា​ ម៉ុង ឫទ្ធី​​ បាន​សរសេរ​រៀបរាប់​ថា ​ផ្លែស្វាយ​ដែលជាកសិផលរបស់​កសិករ​ ស្រុកឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ និង​ផ្លែតាង៉ែន​របស់ប្រជា​កសិករ​ខេត្ត​ប៉ៃលិន​ បានហោះហើរ​នៅ​លើ​អាកាស​តាមជើង​យន្តហោះ​ QATAR FLIGHT QR0971 ឆ្ពោះ​ទៅ​កាន់​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​ និង​បន្ត​ចែកចាយ​ទៅកាន់​ទី​ផ្សារ​ក្នុង​សហគមន៍​អឺរ៉ុប​ផងដែ​រ។ ​

លោក​ឧកញ៉ា​បញ្ជាក់​ថា៖ «នេះ​ក៏ជាលើកទីមួយផងដែដែល​ផ្លែឈើរបស់ខ្មែរយើង​ បានចូលទៅក្នុងទីផ្សារ​ ទីក្រុង​មូស្គូ​ ប្រទេស​រូស្សី​ ខ្ញុំ​មាន​សង្ឃឹម​យ៉ាងមុត​មាំថា​ក្រោមការ​ខិតខំប្រឹង​ប្រែង​ ដោយ​មិនខ្លាច​នឿយហត់​របស់ខ្ញុំ​ ផ្លែឈើខ្មែរ​យើង​និង​បានទៅចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក​ ប្រទេស​សឹង្ហបូរី​ ទី​ក្រុងហុងកុង​ ទី​ក្រុងម៉ាកាវ​ក្នុងពេល​ដ៏ខ្លីខាង​មុខនេះ​ជាក់ជា​មិន​ខាន​»។ ​

លោកឧកញ៉ាបានឲ្យដឹងថា សម្រាប់ជើង​ហោះហើរ​ទី​៧​ នៃ​ការនាំចេញ​ផ្លែឈើឆ្នាំ​២០១៧-២០១៨​ នេះ​ក្រុមហ៊ុន​ KFI ​ដែលជា​បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង​ ឫទ្ធីគ្រុបបាននាំចេញ​ផ្លែស្វាយសរុប ៤ ៧០០ គីឡូក្រាម និង​ផ្លែតាង៉ែន​ចំនួន​ ១ ៥៦០ គីឡូក្រាម ​សម្រាប់​ប្រទេស​បារាំង​ និង​សម្រាប់​ប្រទេស​រុស្សី​មានចំនួន​ ៧៣២ គីឡូ​ក្រាម​ជាការ​សាកល្បង​ជើង​ទីមួយ​ ​សរុបទាំង​អស់​ចំនួន​ ៦ ៩៩២គីឡូក្រាម​៕

​ ​ ​ ​​

អត្ថបទ៖ ស៊ិន សាវ៉េត