​ស្ពាន​ដែក​បាឡេ​តម្លៃ៩លានដុល្លារ ប្រើ​ពេល​សាង​សង់ត្រឹម​៦ខែ​ ​ចាប់​ផ្ដើម​លេច​រូបរាង​

  • 2017-12-17 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកា ៩លានដុល្លារ សាងសង់​ស្ពាន​ដែក​បាឡេ​ដែល​បង្កើតឡើង​សម្រាប់​ប្រើ​ជំនួស​ស្ពាន​ជ្រោយ​ចង្វា​ចាស់​អំឡុង​ពេល​ធ្វើ​ការ​ជួសជុល​ បាន​កំពុងចាប់​ផ្ដើម​បុកគ្រឹះជា​បណ្ដើរៗ​ហើយ​ ខណៈការ​សាងសង់​រំពឹងថា​នឹង​ប្រើពេល​ត្រឹមតែ​ ០៦ខែ​ ប៉ុណ្ណោះ​។ នេះបើ​តាមការអះអាង​ពីរដ្ឋបាល​រាជធានី​ភ្នំពេញ​។

គម្រោង​សាងសង់​ស្ពាននេះ ​មាន​ប្រវែង​សរុប ​៥០៦.២ម ទទឹង ​១២ម និង​មាន​​គម្លាត ២២ម ​ដោយ​អាច​បើក​បរ​លើ​ស្ពាននេះ​ក្នុង​ល្បឿន​សុវត្ថិភាព​ ៣០គម ​ក្នុង១ម៉ោង​ប៉ុណ្ណោះ​។ ​

បើ​តាម​លោក មេត មាស​ភក្ដី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឲ្យដឹងកាលពីកន្លងទៅថា ស្ពាន​បាឡេនេះ​គ្រោងនឹង​​បញ្ចប់​នៅ​ខែ​មេសា ​ឆ្នាំ​២០១៨ និង​ថា​ស្ពាននេះ​ នឹង​រុះ​រើវិញ​​ក្រោយ​ស្ពាន​ថ្មីបាន​កសាង​រួច។

អត្ថបទ៖ ស៊ិន សាវ៉េត