២​បទ​ឆ្លើយ​ឆ្លង​ដោយ​តារា​ Original Song ស្ដាប់​ហើយ​ខ្លោច​​ចិត្ត ត្បិត​ស្នេហ៍​មិន​ត្រឡប់(វីដេអូ)

  • 2017-12-18 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ចេញ​ចម្រៀង​ជា​លក្ខណៈ​​ឯករាជ្យ ថ្មីៗ​នេះ​ចម្រៀង​ស្រី​-ប្រុស​២​គូ​ ដូច​ជា Nikki Nikki អូន YT និង កៅ សុភា បាន​រួម​គ្នា​ចេញ​ចម្រៀង​ឆ្លើយ​ឆ្លង យ៉ាង​​ពីរោះ​រណ្ដំ​ចិត្ត តែ​ទាំង​២​បទ​នោះ​សុទ្ធ​តែ​បង្កប់​អត្ថន័យ​ឈឺ​ចាប់​លើស​នឹង​អាច​ពណ៌នា ជា​មួយ​អារម្មណ៍​ឆ្អែត​ចិត្ត​ចំពោះ​ស្នេហ៍ ដែល​មាន​អាច​ត្រឡប់​គ្នា​បាន។

១ បទ "ទៅ" ច្រៀង​ដោយ អូន និង Nikki Nikki

បទ​នេះ​រៀប​រាប់​ពី​រឿង​រ៉ាវ​ស្នេហា ដែលនារី​ម្នាក់​ត្រៀម​​ចាក​ចេញ​ពី​បុរស​ជា​​គូស្នេហ៍ ដែល​បាន​ក្បត់​ខ្លួន និង​ស្បថ​មិន​ត្រឡប់​វិញ​ ទោះ​ភាគី​ខាង​ប្រុស​​​បាន​សុំទោស ឬ​សារភាព​ និង​ទទួល​កំហុស​ក្ដី​។ ​​

២ បទ "Baby សុំទោស" ច្រៀង​ដោយ YT និង កៅ សុភា

រឿងរ៉ាវ​ស្នេហា​​យ៉ាង​ស្មុគស្មាញ​បាន​បង្កប់​នៅ​ក្នុង​អត្ថន័យ​ចម្រៀង​ដែល​មាន​រយៈ​ពេល​ប្រមាណ​ជិត​៤​នាទី​នេះ។ ស្នេហា​ដែល​​បាន​បែក​ខ្ញែក​​ហើយ បែរ​​ជា​ប្រុស​សាវា​ចង់​ត្រូវ​រ៉ូវ​គ្នា​វិញ តែ​ភាគី​នារី​ដែល​ធ្លាប់​រង​​ទារុណកម្ម​​ផ្លូវ​ចិត្ត​ បាន​បដិសេធ​ពេញ​ទំហឹង ក្រោយ​​​ដឹង​ថា អតីតកាល​ស្នេហ៍​ខ្លួន​គ្រាន់​តែ​ជា​ការ​លេង​សើច៕

អត្ថបទ៖ សុខណា