​បូព្រឹក្ស បញ្ជាក់​ថាទំនាក់​ទំនង​រវាង​ G-Devith លើស​ពី​ដៃគូ​ចម្រៀង

  • 2017-12-18 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​ក្រុម​ការងារ​ជ្រក​ក្រោម​ផលិតកម្ម​តែ​១ ទំនាក់​ទំនង​របស់ G-Devith និង ទេព បូព្រឹក្ស បាន​វិវឌ្ឍ​យ៉ាង​រហ័ស ដោយ​​អ្នក​ទាំង​២​បាន​ចាប់​ដៃ​​គ្នា​ធ្វើ​ជា​ដៃ​គូ​ចម្រៀង​ ហើយ​ទទួល​បាន​ភាព​ជោគជ័យ និង​ការ​គាំទ្រ​គួរ​ឲ្យ​កត់​សម្គាល់។ នៅ​ពេល​នេះ​ ភាគី​​ ទេព បូព្រឹក្ស បាន​សង្កត់​ន័យ​ថា​ ទំនាក់​ទំនង​របស់​អ្នក​ទាំង​២​កំពុង​ឈាន​ឡើង​១​កម្រិត​ទៀត​ហើយ។​

ក្រោយ​ភាព​ជោគជ័យ​ដែល​ទទួល​បាន​ជា​បន្ត​បន្ទាប់​ ទំនាក់ទំនង​របស់​ ទេព បូព្រឹក្ស និង​​តារា​រ៉េប ងួន ចាន់ដេវីត កាន់​តែ​ស្និទ្ធ​ស្នាល​ឡើងៗ រហូត​មាន​អ្នក​គាំទ្រ​១​ចំនួន​សង្ស័យ​ថា​ពួក​គេ​កំពុង​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​គ្នា​ទៀត។ ជុំវិញ​រឿង​រ៉ាវ​នេះ ត្រូវ​បាន​ភាគី​ទាំង​សងខាង​បដិសេធ ថា​មិន​មែន​ជា​ការពិត​នោះ​ទេ។

ជា​មួយ​គ្នា​នេះ បូព្រឹក្ស បាន​បញ្ជាក់​ប្រាប់ Sabay ថា ដោយ​សារ​បច្ចុប្បន្ន​រូប នាង​ ដេវិត បាន​ក្លាយ​ជា​អ្នក​ភូមិ​ផង​របង​ជា​មួយ​ ហើយ​តែង​តែ​ចេញ​ចូល​ជួប​គ្នា​ជា​ញឹកញាប់​ ដូច​បង​ប្អូន​សាច់ញាតិ​អីចឹង។

"តាំង​ពី​លក់​ផ្ទះ​ឲ្យ​គាត់​មក ឥឡូវ​នៅ​ជិត​ខាង​គ្នា ពេល​ធ្វើ​ម្ហូប​ ឬ​សាច់​អាំង​ម្ដងៗ ​ហៅ​គាត់​មក​ញ៉ាំ​ជុំ​គ្នា យូរៗ​ទៅ​ដូច​គ្រួសារ​តែ​១​ចឹង"។ ម្ចាស់​បទ "My សង្សារ"​ ថ្លែង។

​មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ​ ស្រី​ស្អាត​ដដែល​បញ្ជាក់​ថា នា​ពេល​ឆាប់ៗ​ខាង​មុខ​ អ្នក​ទាំង​២​នឹង​ចាប់​ដៃ​គ្នា​បើក​​អាជីវកម្ម​​ខ្នាត​តូច​១​រួម​គ្នា​ទៀត​។ "​បង​ត្រៀម​បើក​រក​ស៊ី​បន្តិច​បន្តួច​ជា​មួយ​គាត់។ ឆាប់​ៗ​ហ្នឹង!!! ប្រហែល​ជា​ដើម​ឆ្នាំ​២០១៨​អី​បើក​ហើយ តែ​សុំ​លាក់​សិន​ថា​រក​ស៊ី​អ្វី"។ ទេព បូព្រឹក្ស បញ្ជាក់៕​​​

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម