ចម្លាក់​លើ​ស្ពាន់ ស្នាដៃប្លែក តែខ្វះទីផ្សារ

  • 2017-12-18 06:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​ជំនាញ​ខាង​គូរគំនូរ​ក្បាច់​ផ្កាភ្ញីផងនៅ​ឆ្នាំ​២០០៩ លោក ឈឹម វិបុល បាន​បែក​គំនិត​កែច្នៃ​ស្នាដៃ​ថ្មី​​ក្នុង​អាជីពរបស់​ខ្លួន​ដោយ​​ប្រើគំនូរ​ឆ្លាក់​លើ​ស្ពាន់​វិញ​ម្តង។ ទោះបីនេះជា​អ្វី​ដែល​លោក​បាន​បង្កើត​ថ្មី​ក៏ពិត​មែន តែថា​មិន​សូវមាន​ទីផ្សារ​នោះទេ។​

លោក ឈឹម វិបុល​ មាន​វ័យជាង​៣០​ឆ្នាំ និងមាន​ស្រុក​កំណើត​នៅ​សង្កាត់​ព្រែកឯង រាជធានីភ្នំពេញ។​ លោក​បញ្ជាក់ដែរថា​លោកបាន​រៀន​សូត្រក្បាច់​ផ្កាភ្ញីនេះ​ពីគ្រូ​ម្នាក់ និង​សិក្សា​នៅតាមសៀវភៅ តាមវត្ត និង​សារមន្ទីរជាដើម។ លោក​ឲ្យ​ដឹងថា​ចំណែក​គំនិត​ច្នៃប្រឌិត​ចម្លាក់គំនូរ​លើ​ស្ពាន់នេះ​កើត​ចេញពី​ការ​ស្រមើស្រម៉ៃ​របស់​លោក និង​ការ​សាក​ល្បង​របស់​លោ​ផ្ទាល់។​

លោក​បន្ថែមថាៈ«ខ្ញុំ​បាន​សិក្សាជាមួយ​គ្រូ...​ដក​ស្រង់តាម​សៀវភៅ តាមវត្ត តាមសារមន្ទីរ​ ដក​ស្រង់​បន្តិចៗយើង​ច្នៃចូលគ្នា...ការចាប់ផ្តើម​ដំបូងហ្នឹងគឺចង់ធ្វើអ្វីដែល​ប្លែកពីគេ​​​ ហើយ​ខ្ញុំ​ឃើញគេ​ធ្វើ​ប្លែក​អស់​ហើយ ចឹងមានតែអារ​ក្បាច់​លើ​ស្ពាន់​ហ្នឹ​ងតែម្តងទៅបាទ»។

វិ​ចិត្រកររូបនេះ​ បន្តពន្យល់​ថា កាងារ​ឆ្លាក់​គំនូរ លើ​ផ្ទាំង​ស្ពាន់​ នេះ​ទាម​ទារ​ ការ​ផ្ចិត​ផ្ចង់​ខ្ពស់​និង​លំបាក​ជាង គំនូរ ឬ​ចម្លាក់ ​ទូទៅ​។ ប៉ុន្តែ​លោក​ថា​ទោះ​ជាស្នាដៃ​នេះ ​លំបាក​ក្នុង​ការ​ផលិត​ ចម្លាក់​គំនូរ​ ដែល​ធ្វើ​បាន​ ខ្សត់​ទីផ្សារ​ណាស់​។ លោក​ថា​​ចម្លាក់មាន​តម្លៃ​ថ្លៃ​ទៅតាមទឹក​ដៃ​ ដែល​ត្រូវ​​ប្រើ​ពេល​យូរ ​និង​លំបាក​ក្នុង​ការ​រំ​លេច​ឡើង​​។

លោក​បន្តថាៈ «ភាគច្រើនគេថា​ថ្លៃ​បង មា​នដល់​៤០(ដុល្លារ) មាន​ថ្លៃជាងហ្នឹង​ទៀត​ព្រោះ​ស្នា​ដៃល្អិត...​មែ​នទែនហ្មងពិបាកធ្វើ ដ៏អីចឹង​តម្លៃ​ខ្ញុំពិបាក​ដាក់ ដ៏ពេ​ល​យើង​ដាក់តម្លៃ​ឲ្យ​សម​នឹង​ស្នាដៃ​យើង​ទៅ​គេ​ថា​​ថ្លៃអត់មានអ្នកគាំទ្រ ដ៏ពេល​ដាក់​រាងថោកវាអត់មានទឹកចិត្ត​ធ្វើទៀត ដ៏អ៊ីចឹងមាន​អារម្មណ៍ថា​ពិបាក»។

បើ​តាម​វិចិត្រករ​រូប​នេះ ​ជាទូ​ទៅ អតិថិ​ជន ដែល​ជាវ​ស្នា​ដៃ​លោក​ ភាគ​ច្រើន​ជាជន​បរទេស​។ ប៉ុន្តែ​ថា​លោក​លក់​បាន​ទាំង​​ខ្សត់​ខ្សោយ​បំផុត​ ឬ​ស្ទើរ​មិន​ដាច់​សោះក៏មាន។ ទោះយ៉ាងនេះក្តី​លោក​ថា​នឹង​មិន​បោះ​បង់​ការ​ងារ​ដែល​លោក​ចូល​ចិត្ត​នេះ​ឡើយ បើ​ទោះ​ជា​លោក​ប្រឈម​នឹង​បញ្ហា​ទីផ្សារ​យ៉ាង​នេះ​ក្ដី​៕

សូមទស្សនាវីដេអូ៖

អត្ថបទដោយ៖ ណាក្វាន់

ប្រភព៖ ៣០ដេលី

អត្ថបទពេញនិយម