​ចេញ​តម្លៃ​កៅស៊ូ​ចុង​ឆ្នាំ​ ធ្លាក់​ជិត​ពាក់​កណ្ដាល បើ​ធៀប​​ដើម​ឆ្នាំ២០១៧

  • 2017-12-18 06:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អគ្គនាយកដ្ឋាន​កៅស៊ូ បញ្ចេញ​តម្លៃ​ទីផ្សារ​កៅស៊ូ​នៅ​កម្ពុជា​កាលពីព្រឹកថ្ងៃទី ១៨ ខែធ្នូនេះ ដែល​បង្ហាញ​ថា​តម្លៃកៅស៊ូ​ឡើង​ខ្ពស់​បំផុត​បាន​ត្រឹម​ជាង ​៤ ពាន់រៀល​ ​ក្នុង​មួយ​គីឡូក្រាម​នៃ​ប្រភេទ​កៅស៊ូ​ជ័រ​ស្ងួត​ ហើយតម្លៃនេះ​ធ្លាក់ចុះ​ស្ទើរពាក់​កណ្ដាល​បើធៀប​នឹង​ដើម​ឆ្នាំ​២០១៧​។

លើសពីនេះ ​តម្លៃកៅស៊ូ ​​កាល​ពីខែមករា​ ដើមឆ្នាំ ២០១៧ ​ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ទិញ​​ពី​ប្រជាពលរដ្ឋ​ក្នុង​ ១​គីឡូក្រាម​ រហូត​ទៅ​ដល់ ៧០០០រៀល​ ដែល​នេះ​ជា​តម្លៃ​កើន​ឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំ ២០១៦។

តាម​របាយ​ការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​ ​ឲ្យដឹង​ថា ​កាល​ពីឆ្នាំ​២០១៧​ ខែមករា​​ ​តម្លៃ​កៅស៊ូ​ជ័រ​ស្ងួត​ឡើងដល់ ៦ ១០០រៀល និងជ័រកក ៣ ១០០រៀល ខណៈ​តម្លៃ​នៅ​សប្ដាហ៍ទី២ ខែធ្នូ​​នៅចុង​ឆ្នាំវិញ​ កៅស៊ូ​ជ័រ​ស្ងួត លក់​បាន​ ៤ ០៣៥រៀល​ និងជ័រកកជាង ២ ០០០រៀល៕​

(របាយ​ការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​ កាលពីខែមករា ឆ្នាំ ២០១៧)
(របាយ​ការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​សប្ដាហ៍ទី២ ខែធ្នូ ឆ្នាំ ២០១៧)

​​ ​

​​

អត្ថបទ៖ ស៊ិន សាវ៉េត