Mourinho ថា​ ខែ​ធ្នូ​ ជា​ខែ​​កីឡាករ​របួស​នៅ​លីគ​អង់គ្លេស​

  • 2017-12-18 06:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ដណ្ដើម​បាន​៣​ពិន្ទុ​ពេញ​ពី​ជ័យ​ជម្នះ​លើ​ West Brom ២​-១ នៅ​ទឹកដី The Hawthorns។

Mourinho

យ៉ាង​ណា​ការ​ប្រកួត​កាល​ពី​យប់​មិញ​មិន​បាន​ធ្វើ​ឲ្យ​លោក Jose Mourinho សប្បាយ​ចិត្ត​ទេ​ដោយ​សារ​ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​បាន​បាត់​បង់​ Antonio Valencia ម្នាក់​ទៀត​ដោយ​សារ​របួស​សរសៃ​ពួរ​។ អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ហៅ​ខែ​ធ្នូ​ថា ជា​ខែ​នៃ​កីឡាករ​របួស។

ខែ​ធ្នូ​នៅ​លីគ​កំពូល​អង់គ្លេស​មាន​ការ​ប្រកួត​ជាប់​គ្នា​យ៉ាង​មមាញឹក​ខុស​ពី​លីគ​ដទៃ​ ដែល​វា​បង្ក​ការ​នឿយហត់​ ពិសេស​ធ្វើ​ឲ្យ​កីឡាករ​ប្រឈម​ខ្ពស់​នឹង​របួស។ កាន់​តែ​គ្រោះ​ថ្នាក់​ថែម​ទៀត​គឺ​ ក្រុម​​មាន​កៅអី​ Champions League វគ្គ​១៦​ក្រុម​ដូច​ជា​ Man Utd ផ្ទាល់​នឹង​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ បើ​មាន​កីឡាករ​របួស​ដោយ​សារ​ពួកគេ​ត្រូវ​ប្រកួត​​នៅ​ខែ​កុម្ភៈ​។

ក្នុង​កិច្ច​សម្ភាសន៍​ បុរស​វ័យ​៥៤ឆ្នាំ​និយាយ​ថា៖ "នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ហៅ​ខែ​ធ្នូ​ថា​ ជា​ខែ​នៃ​បញ្ហា​របួស។ កីឡាករ​ភាគច្រើន​មាន​របួស​នៅ​ខែ​នេះ​ មិន​ថា​របួស​សាច់​ដុំ​, សរសៃ​ពួរ​ របួស​តិច, ឬ​ច្រើន។ ក្រុម​ទាំង​អស់​នឹង​មាន​បញ្ហា​ពិសេស​ក្រុម​ដែល​លេង​ពាន​ទ្វីប​អឺរ៉ុប"៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម