ក្ដៅៗ ជើង​ឯក​លីគ​កំពូល​កម្ពុជា ​នឹង​ចូល​វគ្គ​ចាប់​ពូល AFC Cup ​ស្វ័យ​ប្រវត្តិ

  • 2017-12-18 07:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​នឹង​មាន​ឱកាស​ចូល​វគ្គ group Stage ​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​ពាន​រង្វាន់ AFC Cup 2018 ​ដែល​ការ​ប្រកួត​ដំបូង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣​ខែ​កុម្ភ:​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​នៅ​ប្រទេស​ហ្វីលីពីន។ ដោយ​ក្រុម​កម្ពុជា​នឹង​ប៉ះ​ជាមួយ​ក្រុម​លីគ​របស់​ប្រទេស​ហ្វីលីពីន​ផ្ទាល់​តែ​ម្ដង។

ដោយ​ការ​ចូល​ដល់​វគ្គ​ចែក​ពូល​នេះ គឺ​កម្ពុជា​ស្ថិត​ក្នុង​ពូល F ​ជាមួយ​ក្រុម Ceres Negros ​របស់​ហ្វីលីពីន ​ក្រុម Home United ​របស់​សិង្ហបុរី ​និង​ក្រុម Shan United ​របស់​ក្រុម​មីយ៉ាន់ម៉ា។

ព័ត៌មាន​លម្អិត​ខាង សហព័ន្ធ​បាល់ទាត់​កម្ពុជា​នឹង​ប្រកាស​ជូន​នៅ​ពេល​ខាង​មុខ​នេះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម