សាលា​បច្ចេកវិទ្យា​រដ្ឋ​ធំ​មួយ បើក​បវេសនកាល​ថ្មី​ គ្រាន់​តែ​សិស្ស​អាហារូបករណ៍​រៀន​ជិត ៤០ នាក់

  • 2017-12-18 07:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ហៅ​កាត់ នីបតិច (NIPTICT) បាន​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ ២០១៧-២០១៨ កាល​ពី​ថ្ងៃ ១៤ ធ្នូ កន្លង​ទៅ ដោយ​មាន​សិស្ស​សរុប​ចូលរៀន ១៥០ នាក់​ ក្នុង​នោះ​សិស្ស​អាហារូបរកណ៍​មាន​ចំនួន ៤០ នាក់។

អាហារូបករណ៍​នេះ​ផ្តល់​ដោយ​ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Viettel ក្រុមហ៊ុន Edotco និង​ក្រុមហ៊ុន Huawei។

​លោក​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT មាន​ប្រសាសន៍ថា​ វិភាគទាន​​​នេះ​​​បានបង្ហាញ​​​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់របស់​វិស័យ​ឯក​ជន លើ​ការ​ប​ណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ជាពិសេស​ភាពជា​ដៃគូរ​រវាង​វិស័យ​ឯក​ជន ជាមួយ​គ្រឹះស្ថាន​អប់រំ​ប​ណ្ដុះ​បណ្ដាល ជា​កត្តា​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិ​វ​ឌ្ឍ​ធន​ធាន​មនុស្ស​ប្រកប ដោយ​គុណភាព និង​មាន​និរន្តភាព​។​ ​ លោក​បានបន្ត​ថា ​វិទ្យាស្ថាន​ជាតិ​បាន​ធ្វើ​ទំនើបកម្ម​ក្នុង​ការ​ប​ង្រៀ​ន ដោយ​ប្រើ​បច្ចេកវិទ្យា ដូចជា​ការ​ប្រើប្រាស់​ប្រព័ន្ធ e-Learning ជា​ឧបករណ៍​ជំនួយ​ក្នុង​ការ​ប​ណ្តុះ​បណ្តាល អាច​អនុញ្ញាតឱ្យ​និស្សិត​សិក្សា​ប្រកបដោយ​ប្រ​សិ​ទ្ធិ​ភាព​ខ្ពស់ជាង​មុន​។

លោក​ថា វិទ្យាស្ថាន​ជាតិ​បាន​ដាក់បញ្ចូល​នូ​វ​សកម្មភាព​ដទៃ​ទៀត​ទៅក្នុង​កម្មវិធីសិក្សា​ដូចជា ការស្រាវជ្រាវ នវានុវត្តន៍ និង​សហគ្រិនភាព​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​គុណភាព​អប់​រំ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែម​ទៀ​ត ។ គុណភាព​អប់​រំតែ​ម្យ៉ាងក៏​មិនអាច​ធ្វើឱ្យ​ការ​ប​ណ្តុះ​បណ្តាល​ទទួលបាន​ជោ​គជ​យ័​ដែរ​។

លោក​បន្ថែម​ថា ការ​​ស្វែង​យល់​ពី​ត​ម្រូ​វ​ការ​ទីផ្សារការងារ ទើបធ្វើ​ឲ្យ​វិទ្យាស្ថាន​អាច​ផលិត​ធន​ធាន​មនុស្ស​ប្រកបដោយ​គុណភាព​ផង និង​ឆ្លើយតប​និង​ត​ម្រូ​វកា​ររបស់​ទីផ្សារការងារ។ ដូច្នេះហើយ វិទ្យាស្ថាន​ជាតិ NIPTICT បាន​ធ្វើ​ការសហការ​ជាមួយ​ដៃគូ​ទាំង​ក្នុង​វិស័យ​អប់​រំ និង​វិស័យ​ឯក​ជន ដើម្បី​ស្វែង​យល់​ពី​ត​ម្រូ​វ​ការទីផ្សា​ការងារ​ ដែល​អាច​កែ​ល​ម្អ​កម្មវិធីសិក្សារ​ស្របតាម​តថភាព​ស​ង្គ​ម​ជាក់ស្តែង​។ ម្យ៉ាង​ទៀត និស្សិត​ជំនា​ន់​ថ្មី​ដែល​បញ្ចប់​កាល​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ មាន​ល​ទ្ធភាព​ឈោង​ចាប់យក​ឱកាស​ដើម្បី​ក្លាយខ្លួនជា​សហគ្រិន​បច្ចេកវិទ្យា​វិទ្យា​វិទ្យា​  នា​យុ​គស​ម័​យ​ឌីជីថល​​ »​។​

NIPTICT គឺ​ជា​គ្រឹះស្ថាន​អប់រំ​ឧត្ដម​សិក្សា​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៤ ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។​ ការ​សិក្សា​​ជំនាញ​​ផ្តោត​លើ​​ផ្នែក​បច្ចេកវិទ្យា​មាន​ ប្រព័ន្ធ​អេឡិចត្រូនិក, វិទ្យាសាស្ត្រ​កុំព្យូទ័រ និងភស្តុភារ ទូរគមនាគមន៍។

វិទ្យាស្ថាន​ជាតិ​ មាន​បេសកកម្ម​ចំបង​ចំនួន​ ៣​ ទី​មួយ​ផ្តល់​ការ​អប់​រំ និង​កម្មវិធី​ប​ណ្តុះ​បណ្តាល​សម្រាប់​សិស្ស និង​ម​ន្ត្រី​រាជការ​ក្នុង​វិ​ស័​យ​ពាណិជ្ជកម្ម​តាម​ប្រ​ព័​ន្ធ​អេ​ឡិ​ច​ត្រូ​និច និង​ភស្តុភា ទូរ​គមនាគ​មន៍ និង​បណ្តាញ និង​វិទ្យាសាស្ត្រ​ កុំព្យូទ័រ​។ ទី​ពីរ​គឺ​លើកកម្ពស់​ការស្រាវជ្រាវ និង​នវានុវត្តន៍​ក្នុង​វិស័យ​ទូរ​គមនាគ​មន៍ និង​បច្ចេកវិទ្យា​គមនាគ​មន៍ និង​ព័ត៌មាន។

​បេសកកម្ម​ទី​៣ គឺ​លើកកម្ពស់​សហគ្រិនភាព​វ័​វ័យក្មេង​ក្នុង​វិ​ស័​យ​ទូរ​គមនាគ​មន៍ និង​បច្ចេកវិទ្យា​គមនាគ​មន៍ និង​ព័ត៌មាន។ ចាប់តាំងពី​ឆ្នាំ​២០១៤ រហូតមកដល់​បច្ចុប្បន្ន NIPTICT បាន​ផ្តល់​កម្មវិធី​ប​ណ្តុះ​បណ្តាល​លើ​មុខវិជ្ជា​មូលដ្ឋាន​កុំ​ព្យូ​ទ័​រ​ជូន​ម​ន្ត្រី​រាជការ​ប្រមាណ​ជា​៣០០០​នាក់ និង​កម្មវិធី​បរិ​ញ្ញាប​ត្រ​ជូន​និស្សិត​ចំនួន​ជាង​៥០០​នាក់​។​​ ​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទបន្ទាប់៖

អត្ថបទ៖ ម៉េងងី