ធ្លាប់​ដឹង​ពី​កំពូល ​Brand លើ​ពិ​ភព​លោក​​ Versace តែ​ធ្លាប់​បានដឹង​ពី​បង​ប្អូន​របស់​​ Brand នេះ​​ហើយនៅ?​

  • 2017-12-18 08:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​កំពូល​ Brand លើ​ពិ​ភព​លោក​ដូចជា​កាបូប​​ នាឡិកា​ដៃ​​ ទឹកអប់​​ និង​​ ស​ម្លៀ​ក​បំពាក់​នោះ​​ គឺ​ប្រាកដជា​មិន​អាច​រំលង​​ Versace បាន​នោះឡើយ​។ Versace ត្រូវ​បាន​បង្កើត​ដោយ​លោក​​ Gianna Versace រួម​ជាមួយ​​​សមាជិក​គ្រួសារ​លោក Donnatella Versace ។​​

រូប​តំណាង​ម៉ាក​យីហោ​​ Versace គឺ​ចង់​សំដៅ​​ ទៅលើ​ទេវ​កថា​​ MEDUSA របស់​ប្រទេស​ហ្ក្រិ​ច​​​។​​ ផ្លាក​សញ្ញា​នេះ​បាន​ធ្វើ​ការ​ច្នៃ និង​យក​តាម​កម្រាល​ប្រាសាទ​ទីក្រុង​រ៉ូម​​ ដែល​​​បង​ប្អូន​​ Gianna Versace និង ​Donnatella Versace ធ្លាប់បាន​ទៅលេង​កាលពី​ក្មេង​។​​

គោល​បំណង​របស់​ពួកគេ​ដែល​យក​​MEDUSA មក​ធ្វើជា​តំណាង​នៃ​ផ្លាក​យីហោ​​​ពីព្រោះ​​ បង​ប្អូន​ទាំងពីរ​នេះ​ចង់អោយ​អ្នកប្រើប្រាស់​ទាំង​អស់​​ ស្រលាញ់​ម៉ាក់​យីហោ​នេះ​គ្មាន​ថ្ងៃ​ប្រួ​ល​ប្រែ​​ ដូច​ទៅ​នឹង​វេទមន្ត​របស់​​MEDUSA​ អាច​ធ្វើ​ឲ្យ​គ្រប់​គ្នា​ឈ្លក់​វ​ង្វេង​នឹង​នាង​ដូចគ្នា​។ នៅក្នុង​ឆ្នាំ​បន្ទាប់ពី​ការ​ជោគជ័យ​ទៅលើ​​ កំពូល​​ Brand Versace លោក​​Gianna Versace បាន​បង្កើត​ម៉ាក​សញ្ញា​មួយ​ទៀត​ដែល​ស្ថិតក្នុង​​ Versace group មាន​ឈ្មោះថា​​ Versus Versace គោល​បំណង​ក្នុង​ការបង្កើត​​ Versus Versace គឺជា​អំណោយដែល​លោក​ជូនទៅ​​ Donnatella Versace គ្រប់​គ្រង​ផ្ទាល់​តែម្ដង​។

Versus Versace បាន​បង្កើត​ឡើង​ផ្អែក​ទៅ​លើ​ការ​ជូន​អំណោយ​ក្នុង​អត្ថ​ន័យ​នៃ​ការ​លើកទឹកចិត្ត​ការ​ស្រលាញ់​ទៅលើ​ភាព​ទាន់​សម័យ ការបង្ហាញ​ពី​ឥទ្ធិ​ពល​ជោគជ័យ របស់​អ្នកប្រើប្រាស់​​ រួម​ជាមួយ​នឹង​តំ​លៃ​សម្យ​រម្យ​​​។​

Versus Versace បាន​ទទួល​ការគាំទ្រ​ពាសពេញ​ពិ​ភព​លោក​​ តាម​រយៈ ​​concept design បង្ហាញ​ពី​ភាព​លេចធ្លោ​នៃ​fashion​ទាន់​សម​យ័​ដែល​មិនចេះ​សាបសូន្យ​​​ព្រម​ទាំង​ការផ្ដល់ជូន​នូ​វ​តម្លៃ​ដ៏​សមរម្យ​ទៅ​អ្នក​ស្រលាញ់​​ fashion បែប​​ high class ទាំងអស់​អាច​ទទួល​យ​ក​បាន​។​

Versus Versace នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ឆាប់ៗ​ខាងមុខ​នេះ​។​

ដោយ៖ ថា ម៉ាលីដា