មាន​កីឡាករ​ Liverpool ណា​ស៊ុត​លឿន​ជាង Salah ទេ?

  • 2017-12-18 12:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ការ​ស៊ុត​ចូល​មួយ​គ្រាប់​យប់​មិញ​នេះ ខ្សែ​ប្រយុទ្ធ​រត់​លឿន Mohamad Salah បាន​បំប៉ោង​សំណាញ់​ទី​បាន​ចំនួន ២០​លើក​ហើយ ​ឲ្យ​ក្លឹប Liverpool។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ កីឡាករ​អេហ្ស៊ីប​រូប​នេះ បាន​ប្រើ​ពេល​តែ ២៦​ប្រកួត​ដំបូង​របស់​ខ្លួន​ប៉ុណ្ណោះ ដើម្បី​សម្រេច​បាន​ចំនួន​គ្រាប់​បាល់​រហូត​ដល់​ប៉ុណ្ណឹង។ ក្នុង​ន័យ​នេះ អត្ថបទ​នឹង​លើក​ឡើង​ពី​កីឡាករ​ហង្ស​ក្រហម​ចំនួន ៦​រូប​ទៀត​ដែល​ស៊ុត​បាន​២០​គ្រាប់​ ដោយ​ប្រើ​ចំនួន​ប្រកួត​ដំបូង​តិច ដើម្បី​យក​មក​ប្រៀប​ធៀប​ជាមួយ​ស្ថិតិ​របស់ Salah មាន​ដូច​ត​ទៅ៖

៦. Luis Suarez៖ ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​រូប​នេះ ត្រូវ​ការ​ពេល​ចំនួន ៥១​ប្រកួត​ដំបូង​របស់​ខ្លួន ដើម្បី​សម្រេច​គ្រាប់​បាល់​ចំនួន ២០​ ឲ្យ​ក្លឹប​ហង្ស​ក្រហម។

៥. Michael Owen៖ អតីត​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ Owen ប្រើ​ត្រឹម​តែ ៣៨​ប្រកួត​ដំបូង​ប៉ុណ្ណោះ​ ដើម្បី​ស៊ុត​ចូល ២០​គ្រាប់​ឲ្យ​ក្លឹប​មួយ​នេះ។

៤.Robbie Fowler៖ វីរបុរស​ក្លឹប​ហង្ស​ក្រហម​រូប​នេះ ​បាន​ធ្វើ​ការ​ស៊ុត​ចូល​ទី​បាន​ចំនួន ២០​គ្រាប់ ក្រោយ​បង្ហាញ​​ខ្លួន​ឲ្យ​ក្លឹប​ត្រឹម​តែ ៣៦​លើក​ដំបូង។

៣.Fernando Torres៖ ខ្សែ​ប្រយុទ្ធ​រូប​នេះ ត្រូវ​ការ​ពេល ៣១ ប្រកួត ដើម្បី​ស៊ុត​ចូល​ ២០​គ្រាប់​ដំបូង​ឲ្យ​ក្លឹប។

២.Daniel Sturridge៖ មុន​ពេល​របួស​រាំ​រៃ ខ្សែ​ប្រយុទ្ធ Sturridge បង្ហាញ​ទម្រង់​លេង​មុខ​ទី​ល្អ​ណាស់​ ឲ្យ​ក្លឹប​ហង្ស​ក្រហម ក្រោយ​ផ្ទេរ​ពី Chelsea កាល​ពី​ឆ្នាំ ២០១៣។ ដូច​ Salah ដែរ កីឡាករ​អង់គ្លេស​រូប​នេះ ប្រើ​ពេល​តែ ២៦​ប្រកួត​ដំបូង​ប៉ុណ្ណោះ​ ដើម្បី​ស៊ុត​ចូល​ចំនួន ២០​គ្រាប់​ឲ្យ​ក្លឹប។

១.George Allan៖ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស្កុតឡែន​រូប​នេះ ត្រូវ​ការ​ពេល​តែ ១៩​ប្រកួត​ប៉ុណ្ណោះ ដើម្បី​ស៊ុត​បញ្ចូល​ទី ២០​គ្រាប់​ដំបូង​ឲ្យ​ក្លឹប​ហង្ស​ក្រហម នៅ​ក្នុង​រដូវ​កាល​ ១៨៩៥/១៨៩៦ ពោល​គឺ​ជាង ១​សតវត្ស​មុន។

សរុប​មក មាន​តែ George Allan ប៉ុណ្ណោះ ​ដែល​ស៊ុត​ចូល ២០ គ្រាប់​ដំបូង​ឲ្យ​ហង្ស​ក្រហម លឿន​ជាង Salah ហើយ​មាន​តែ Sturridge ទេ​ដែល​មាន​កំណត់​ត្រា​ស៊ុត​លឿន​ស្មើ​នឹង​កីឡាករ​អេហ្ស៊ីប​រូប​នេះ (ដោយ​គិត​ចំនួន​ប្រកួត​ដំបូង)៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី