​​ក្រុម​​ឈ្នះ​ជើង​ឯក​ AFC Cup ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​​គួរសម​

  • 2017-12-19 02:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ដែល​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០១៧​ នេះ នឹង​​បាន​លេង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល (Group Stage) នៃ​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Cup 2018 ដោយ​ស្វ័យប្រវត្តិ ដោយ​មិន​ចាំ​បាច់​​ឆ្លងកាត់​វគ្គ​ជម្រុះ ឬ​វគ្គ Play Off នោះ​ទេ។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​គណៈ​កម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ​កាល​ពី​ម្សិល​មិញ។ ប៉ុន្តែ​ប្រិយមិត្ត​ប្រហែល​​មិន​ទាន់​ដឹង​ទេ​ថា អ្នក​ដែល​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​នេះ​ទទួល​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន?

ការ​ប្រកួត​វគ្គ Group Stage ដំបូង​របស់​ក្រុម​ជើង​ឯក​កម្ពុជា នឹង​ប៉ះ​ក្រុម​​របស់​ហ្វីលីពីន​នៅ​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ប្រទេស​ហ្វីលីពីន។ ចំណែក​ក្រុម​បឹងកេត ដែល​ជា​ជើងឯក​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០១៦ បាន​លេង​នៅ​វគ្គ Group Stage នៃ​ពាន​រង្វាន់ AFC Cup 2017 ។ ប៉ុន្តែ​មុន​មកដល់​វគ្គ​នេះ បឹង​កេត ត្រូវ​លេង​នៅ​វគ្គ Play Off ជាមួយ​ក្រុម​ឡាវ Lao Toyota ដោយ​បាន​យកឈ្នះ ២-១ (សរុប​ទាំង២ជើង)។ ប៉ុន្តែ​ដោយ​មើល​ទៅ​លើ​ការ​ប្រកាស​របស់ ( CNCC ) ​បាន​សេចក្ដី​ថា ក្រុម​លីគ​កំពូល​កម្ពុជា​មិន​បាច់​ធ្វើ​ការ​ជម្រុះ​ទៀត​ទេ។

​ដោយ​ឡែក​​សម្រាប់​ប្រាក់​រង្វាន់​នៃ​ការ​ទទួល​បាន​​​ពី​ព្រឹត្តិការណ៍​នេះ​​វិញ​គឺ៖ ជើង​ឯក​​ទទួល​បាន ១,៥ លាន​ដុល្លារ​អាមេរិក និង​ក្រុម​ឈ្នះ​​ជើង​ឯក​រង​ទទួល​បាន ៧៥ ម៉ឺន​ដុល្លារ​អាមេរិក។ ក្រៅ​ពី​ប្រាក់​រង្វាន់​​ទាំង​នេះ​ក្រុម​ដែល​​បាន​ចូល​រួម​​​ទាំង​អស់​ទទួល​បាន​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​ចំនួន ២ ម៉ឺន​ដុល្លារ​អាមេរិក ​ហើយ​ក្រុម​​ដែល​ឈ្នះ​ជើង​ឯក​នៅ​តាម​តំបន់​​វិញ​ទទួល​បាន ១០​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ដែរ៕ ​​

ក្រុម​បឹង​កេត

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​