ឆ្នាំ​២០១៨​ ភាពយន្ត​​ខ្នាត​ធំ​​​៥​រឿង​ត្រៀម​អង្រួន​ចក្ខុ​ទស្សនិកជន

  • 2017-12-19 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​​ជាង​១០​ថ្ងៃ​ទៀត​​ប៉ុណ្ណោះ​ឆ្នាំ​ថ្មី​ ២០១៨ នឹង​ចូល​មក​ដល់​ហើយ​ ដូច្នេះ​ហើយ​ផលិតកម្ម​ក្នុង​ស្រុក​ចំនួន​៥​បាន​ត្រៀម​​ភាព​យន្ត​ខ្នាត​ធំ​របស់​ខ្លួន​​​ដាក់​បញ្ចាំង​នៅ​រោង​កុន​ ដើម្បី​ជា​កិច្ច​ស្វាគមន៍​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​។

១/ ផលិតកម្ម​ LD Picture នឹង​​ដាក់​បញ្ចាំង​រឿង​ "មនុស្ស​ឆ្កួត" ​នៅ​ដើម​​ចុង​ខែ​ធ្នូ​​ឈាន​ចូល​ថ្ងៃ​ទី​ ខែ​ មករា ឆ្នាំ ២០១៨ នៅ​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​ខេត្ត​សៀម​រាប​។ រឿង​នេះ​ជា​ប្រភេទ​រឿង​វាយ​ប្រហារ​ អភិនីហារ​​លាយឡំ​ជាមួយ​ឈុត​ឆាក​កំប្លែង​​សើច​។

២/ផលិតកម្ម​មាតុចក្រ​ ត្រៀម​នឹង​ដាក់​បញ្ចាំង​រឿង​ "ធ្មប់​" នៅ​ថ្ងៃ​ទី​២៥ ​ខែ​ មករា ឆ្នាំ​ ២០១៧ ខាង​មុខ​នេះ​នៅ​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​ខេត្ត​សៀម​រាប​។ "ធ្មប់​"គឺ​​ជា​ប្រភេទ​​ភាព​យន្ត​​​​បែប​​បុរាណ​ ភ័យ​រន្ធត់ បង្ហាញ​ពី​វប្បធម៌​ប្រពៃ​ណី​​​​​​​នា​សម័យ​កាល​មួយ​។ ភាពយន្ត​មួយ​នេះ​ចូល​រួម​សម្ដែង​ពី​​ចាងហ្វាង​ផលិតកម្ម​លោក ហ៊ុយ យ៉ាឡេង​ ផ្ទាល់​តែ​ម្ដង​។

៣/ផលិតកម្ម​ Rock នឹង​ដាក់​បញ្ចាំង​ភាព​យន្ត​ខ្នាត​ធំ​របស់​ខ្លួន​រឿង​ "កិច្ច​សន្យា​ស្នេហ៍​ TOM AND JERRY នៅ​ថ្ងៃ​ទី​ ៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​​នៅ​ទី​ក្រុង​ភ្នំពេញ​ និង​ខេត្ត​សៀម​រាប​។ ភាព​យន្ត​ខ្នាត​ធំ​មួយ​នេះ​ជា​ប្រភេទ​រឿង មនោសញ្ចេតនា​ស្នេហា​អូន​បង​ ជាមួយ​​​ព្រលឹង​វិញ្ញាណ​ចូល​សណ្ឋិត​ និង​ឈុត​ឆាក​កំប្លែង​មួយ​ចំនួន​​ក្នុង​សាច់​រឿង​។

៤/ ផលិតកម្ម​មហា​ហង្ស​​ ត្រៀម​នឹង​ចាក់​បញ្ចាំង​រឿង​ "​ក្រមុំ​ចាស់​ប៉ះ​កំលោះ​ស្ទាវ​" នៅ​ថ្ងៃ​ទី​១ ខែ មីនា ឆ្នាំ​ ២០១៨ នៅ​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​ខេត្ត​សៀម​រាប​ខាង​មុខ​នេះ​។ ភាព​យន្ត​ខ្នាត​ធំ​មួយ​នេះ​ជា​ប្រភេទ​រឿង​បែប​ ស្នេហា​កាច់​កុង​​ឌឺ​ដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ក្រមុំ​​ចាស់ និង​កំលោះ​ស្ទាវ​រូប​សង្ហា​។

៥/ ផលិតកម្ម​ Wonder Film នឹង​ដាក់​បញ្ចាំង​រឿង​​ "ផ្ទះ​ចិញ្ចឹម​ខ្មោច​" នៅ​​ដើម​ខែ កុម្ភៈ ឆ្នាំ ២០១៨ ខាង​មុខ​នេះ​នៅ​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​ខេត្ត​សៀម​រាប​ក្នុង​ពេល​ខាង​មុខ​នេះ​។"ផ្ទះ​ចិញ្ចឹម​ខ្មោច​" ជា​ប្រភេទ​ភាព​យន្ត​ខ្នាត​ធំ​ ខ្មោច​​ព្រឺ​ព្រួច​ភ័យ​រន្ធត់​ លាយឡំ​ជាមួយ​ឈុត​ឆាក​កំប្លែង​មួយ​ចំនួន​ផង​ដែរ​៕​​​

អត្ថបទ៖ ឆុង ស៊ីណាន