មុខងារ​​​ Facebook ថ្មី​ ​លែង​ភ័យ​រឿង​គេ​ Fake Account របស់​អ្នក​ហើយ​​

  • 2017-12-20 04:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ Facebook បាន​បញ្ចេញ​នូវ​មុខងារ​ថ្មី​ ដែល​អាច​ឲ្យ​ម្ចាស់​រូបភាព​ដឹង​ នៅ​ពេល​ដែល​រូបភាព​របស់​ខ្លួន​ត្រូវ​បាន​គណនី​ដទៃ​យក​ទៅ​ប្រើ​ប្រាស់។

ចាប់​ពី​ពេល​នេះ​ត​ទៅ​ ​ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​រូបភាព​ណា​មួយ​ Facebook នឹង​ផ្ដល់​ដំណឹង​ដល់​អ្នក​ ទោះ​បី​ជា​អ្នក​មិន​បាន​ Tag ចូល​ក្នុង​រូបភាព​នោះ​ក្ដី។ អ្នក​អាច​គ្រប់គ្រង​​រូបភាព​របស់​ខ្លួន​លើ​ Facebook និង​មាន​ជម្រើស​​ដូច​ជា​ Tag ខ្លួន​ឯង​ចូល​ក្នុង​រូបភាព ឬ​ មិន​​ Tag និង​អាច​ទាក់​ទង​ដល់​​គណនី​ដែល​បាន​បង្ហោះ​រូបភាព​របស់​អ្នក ប្រសិន​បើ​អ្នក​បារម្ភ​ពី​រូបភាព​របស់​ខ្លួន។

មុខងារ​ថ្មី​នេះ​ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ​ ដែល​ Facebook បាន​ប្រើ​ជា​មួយ​នឹង​មុខងារ​ Tag តាំង​ពី​ឆ្នាំ​ ២០១០ មក​ម្ល៉េះ ហើយ​អ្នក​ប្រើ​ប្រាស់​អាច​កំណត់​ឲ្យ​មុខងារ​នេះ​ ដំណើរ​ការ​ ឬ មិន​ដំណើរ​ការ​បាន​តាម​ចិត្ត។

គោល​បំណង​នៃ​ការ​បញ្ចេញ​មុខងារ​ថ្មី​នេះ​គឺ​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ជន​ខិល​ខូច​យក​រូបភាព​របស់​អ្នក​ដទៃ​ទៅ​ដាក់​លើ​ Profile របស់​ខ្លួន​ ​​​ដែល​អាច​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ម្ចាស់​រូបភាព​ដោយ​មិន​ដឹង​ខ្លួន។ មុខងារ​ថ្មី​នេះ​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ជា​ច្រើន​ ​លើក​លែង​តែ​ប្រទេស​កាណាដា​ និង​សហភាព​អឺរ៉ុប​ ដែល​បច្ចុប្បន្ន​មិន​ទាន់​​មាន​ដំណើរ​ការ​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ៕​​​​​​​

​​​​​​​​​​

ប្រភព៖ newsroom   ប្រែ​សម្រួល៖ សុខហេង