វត្ត​ថ្ម​ស​​នៅ​ខេត្ត​កោះកុង​ អត់​សូវ​មាន​មនុស្ស​​ច្រើន​ព្រឹក​នេះ វត្ត​ថ្ម​ស​​នៅ​ខេត្ត​កោះកុង​ អត់​សូវ​មាន​មនុស្ស​​ច្រើន​ព្រឹក​នេះ
  • 2015-04-14 20:13:09
  • ចំនួនមតិ

ព្រឹក​នេះ​ ក្នុង​ថ្ងៃ​​​ទី​១​​នៃ​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ ​​ គឺ​អត់​​​សូវ​មាន​យុវវ័យ​​​​ទៅ​​​វត្ត​​​អង្គ​សិលា​មុនី​ ហៅ​វត្ត​​ថ្ម​សទេ។ ​វត្ត​នេះ​​​​ស្ថិត​​នៅ​ក្នុង​ភូមិ​ ថ្មស ​ឃុំ​​ ថ្មស​ ស្រុក បុទុមសាគរ​ ខេត្ត កោះកុង។ មាន​តែ​ចាស់​ទុំ​ទេ​ដែល​ទៅ​វត្ត​ប្រគេន​ចង្ហាន់​​ព្រះ​សង្ឃ​ និង​​រាប់​បាត​នា​ព្រឹក​នេះ។​ ​ចំណែក​​ការ​លេង​ល្បែង​កម្សាន្ត​ ការ​ជួប​ជុំ​មិត្តភ័ក្ដិ  រាំធុង​បាស​ និង​ការ​លក់​ចំណី​អាហារ​ គឺ​មាន​តែ​ពេល​យប់​ទេ។ ​នៅ​វត្ត​ដដែល​នេះ​គេ​សង្កេត​ឃើញ​​មាន​មនុស្ស​ទៅ​លេង​ច្រើន​នា​ថ្ងៃ​ទី​ ២ និង​ ទី​៣​​​ ជា​រៀង​រាល់​ឆ្នាំ​។ ​​​​​អ្នក​នៅ​ទី​នោះ​ភាគ​​ច្រើន​លេង​​​​ល្បែង​កម្សាន្ត​ដូច​ជា​​ ​ការ​លេង​ប៉ាត​ម្សៅ ​និង ចាក់​ទឹក​​ជា​ដើម។​ ​

សូម​ឲ្យ​​ឆ្នាំ​​ថ្មី​​នាំ​មក​នូវ​​ជោគជ័យ​ថ្មី​​កើត​មាន​ដល់​ប្រិយមិត្ត សូម​ឲ្យ​​ឆ្នាំ​​ថ្មី​​នាំ​មក​នូវ​​ជោគជ័យ​ថ្មី​​កើត​មាន​ដល់​ប្រិយមិត្ត
  • 2015-04-14 19:30:39
  • ចំនួនមតិ

ទេវតា​ឆ្នាំ​ថ្មី​​ ​ព្រះនាម​រាគ្យសៈ​ទេវី​​ ជា​បុត្រី​ទី៣​ នៃ​កបិល​មហា​ព្រហ្មនឹង​យាង​​​ចុះ​​មក​ដល់​​នា​ថ្ងៃ​​​ ទី​១៤ ខែ​មេសា ​​​ឆ្នាំ​២០១៥​ ​​នេះ​ វេលា​ម៉ោង ​១៤​​​ :០២​​នាទី។​ ​សូម​ឲ្យ​ទេវតា​ឆ្នាំ​ថ្មី​​ប្រសិទ្ធពរ​ជ័យ​​ដល់​ប្រិយមិត្ត​ឲ្យ​ពើប​ប្រទះ​តែ​សេចក្ដី​សុខ​គ្រប់​ប្រការ​​​ និង​ជោគជ័យ​គ្រប់​ភារកិច្ច។​ តើ​ប្រិយមិត្ត​​​បាន​រៀប​ចំ​គ្រឿង​រណ្ដាប់​ ​និង​ បោស​សំអាត​ផ្ទះ​ដើម្បី​ទទួល​​ទេវតា​ឆ្នាំ​ថ្មី​ហើយ​ឬ​នៅ?​ ​ទន្ទឹម​នឹង​ការ​អបអរ​​ឆ្នាំ​​ថ្មី​ ជា​មួយ​ប្រិយមិត្ត    ​​Sabay សូម​បង្ហាញ​រូបភាព​​ក្រៅ​ឆាក​នៃ​ការ​​ថត​ទេវតា​ឆ្នាំ​ថ្មី​​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​​ដូច​ខាង​ក្រោម៖

ចូល​ឆ្នាំ​ថ្មី​!​ផ្លូវ​​មួយ​ចំនួន​​នៅ​ភ្នំពេញ​​​អត់​​មាន​​ចង​ទង់​ជាតិ​​ ចូល​ឆ្នាំ​ថ្មី​!​ផ្លូវ​​មួយ​ចំនួន​​នៅ​ភ្នំពេញ​​​អត់​​មាន​​ចង​ទង់​ជាតិ​...
  • 2015-04-13 21:54:17
  • ចំនួនមតិ

នៅ​បាំង​មួយ​ថ្ងៃ​ទៀត​​ប៉ុណ្ណោះ​ បុណ្យ​​ចូល​ឆ្នាំ​ថ្មី​​​​នឹង​ចូល​មក​ដល់​ ទន្ទឹម​គ្នា​នេះ​នៅ​​​​ដង​ផ្លូវ​សំខាន់​​ៗ​មួយ​ចំនួន​​​​ក្នុង​រាជធានី​ភ្នំពេញ​នៅ​​​មិន​មាន​​ចង​ទង់​ជាតិ​ ដើម្បី​អបអរ​ឆ្នាំ​​ថ្មី​នៅ​​ឡើយ​ទេ​។ ដង​ផ្លូវ​សំខាន់​ៗ​នោះ​​​មាន​​កំណាត់​ផ្លូវ​ព្រះ​មុនី​វង្ស ​ផ្លូវ​ភ្លោះ​អូរ​ឫស្សី​​ ផ្លូវ​ត្រសក់​ផ្អែម និង​ផ្លូវ​ព្រះសីហនុ​​ម្តុំ​អតីត​​រោង​កុន​គិរីរម្យ​ជា​​ដើម​។ កន្លង​មក សាលារាជធានី​ភ្នំពេញ​​តែង​ជូន​ដំណឹង​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចង​ទង់​ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តុប​តែង​គេហដ្ឋាន​​ក្នុងឱកាស​បុណ្យ​ជាតិ​​ធំ​ៗ មាន​​​ជា​អាទិ៍​បុណ្យ​ភ្ជំ​បិណ្ឌ​ និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​៕​