ថែបប្លែត​ Xiaomi Mi Pad 2 ​បន្ថែម​មួយ​ពណ៌​ទៀត​ អាច​ស៊ី​​នឹង​​នារី​សម័យ​ថ្មី​ ថែបប្លែត​ Xiaomi Mi Pad 2 ​បន្ថែម​មួយ​ពណ៌​ទៀត​ អាច​ស៊ី​​នឹង​​នារី​សម័យ...
  • 2015-12-22 20:34:21

Xiaomi Mi Pad 2​ ដែល​ទើប​តែ​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​នា​ចុង​ខែ​វិច្ឆិកា​មុន​នេះ​ មាន​​ពណ៌​​​ទឹកប្រាក់​ និង​ទឹក​មាស​ ហើយ​អាច​ដំណើរ​ការ​បាន​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Andriod ​ឬ​ Windows។ ដោយ​យោង​តាម​ប្រភព​ពី​ Phonearena​ បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ព្រឹក​មិញ​នេះ​ក្រុមហ៊ុន​ Xiaomi​ បាន​ដាក់​លក់​នូវ​ Tablet Xiaomi Mi Pad 2​ ​មួយ​ពណ៌​ទៀត​ ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូច​ទៅ​នឹង​ Tablet​ Xiaomi Mi Pad 2 ជំនាន់​មុន​ដែរ​ តែ​ខុស​ត្រង់​ថា​ Xiaomi Mi Pad 2 ​មាន​ពណ៌​ស៊ីជម្ពូ​ ដោយ​ក្រុមហ៊ុន​ជឿជាក់​ថា​ វា​អាច​ជា​ជម្រើស​ Tablet ដ៏​ល្អ​បំផុត​សម្រាប់​នារី​សម័យ​ថ្មី។