កម្មវិធី​ទូរទស្សន៍​ពិភព​លោក​​​ដ៏​ពេញ​និយម​ទាំង​១០ កម្មវិធី​ទូរទស្សន៍​ពិភព​លោក​​​ដ៏​ពេញ​និយម​ទាំង​១០
  • 2014-11-28 00:05:43

​សម្រាប់​អ្នក​ចូលចិត្ត​ទស្សនា​កម្មវិធី​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ​អាច​ស្គាល់​​​កម្មវិធី​កម្សាន្ត​លំដាប់​ថ្នាក់​ពិភពលោក​ ដែល​មាន​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ បាន​ទិញ​អាជ្ញាប័ណ្ណ​ យក​ទៅ​ធ្វើ​បន្ត​ក្នុង​ប្រទេស​របស់​ខ្លួន។ ​ការ​បង្កើត​កម្មវិធី​ទូរទស្សន៍​លំដាប់​ថ្នាក់​ពិភព​លោក​ ​រហូត​មាន​គេ​សុំ​​ទិញ​សិទ្ធិ​​ និង​ទទួល​លទ្ធផល​ផ្លែផ្កា​ មិន​មែន​រឿង​ងាយ​នោះ​ទេ ទាល់​តែ​អាច​ទាមទារ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​ក្នុង​ និង​ក្រៅ​ប្រទេស​ដែរ​។ ​ជា​ពិសេស​មាន​ប្រទេស​ផ្សេង​ទៀត​ ចង់​បង្កើត​កម្មវិធី​ដូច​គ្នា​នេះ​ដែរ​ ក្នុង​​ប្រទេស​របស់​ពួក​គេ។