អ្នកនាំពាក្យអោយ​អតីតតារាហុង​កុងដូន្នី​យេន​ដែល​ទស្សនិកជន​នៅ​កម្ពុជា​និយម​ហៅ​ថា​កុំកុំនោះ​កាល​ពី​​​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​បាន​អោយ​ដឹង​ថា​ តា​រា​ចំ​រៀង​​កូ​រ៉េ​​ចាង​វូ​ហ្យុក​ត្រូវ​បាន​ផ្តល់​កិតិ្តយស​ក្នុង​ការ​បង្ហាញ​នូវ​រូប​ភាព​ក្បាច់​គុន​​ដ៏​គួ​រ​អោយ​ទាក់​ទាញ​ជា​មួយ​ដេន្នីយេនហៅកុំកុំ។

តារាចំរៀងកូរ៉េចាងវូហ្យុកជាមួយដេន្នីយេន

ទំនាក់ទំនង​រវាង​តារាទាំងពីររូប​កើត​មាន​ចាប់​តាំង​ពី​មានកម្ម​វិ​ធី​មួយ​ឈ្មោះ​ថា​ពាន​រង្វាន់​តន្រ្តី​របស់​ប្រទេស​ចិន​​​ហើយ​និង​​​ពាន​រង្វាន់​ដែល​មាន​ស័ក្តា​នុពល​ប្រ​ចាំ​តំ​បន់​អា​ស៊ី​(CMA)​​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​​២​៨​ខែ​​​មិ​នា​​​​កន្លង​ទៅ​នេះជា​​​​កន្លែង​ដែលតារាកូរ៉េចាង​វូ​ហ្យុក​​​ត្រូវ​បាន​គេ​អញ្ជើញ​អោយ​ចូល​ទស្សនា​ភាព​យន្ត​របស់ដេន្នី​យេន​​ចំណង​ជើង​ថា​​“IpMan​2​”ដោយនៅទីនោះអ្នក​គាំ​ទ្រ​ទាំង​ឡាយ​ក៏​​បាន​ទទូចអោយតារា​ចំរៀង​​​កូរ៉េ​នេះ​​​សំដែង​នូវ​ខ្សែ​ភាព​យន្ត​បែប​វាយ​តប​ជាលើក​ទី​​​៣​ប​ន្ត​ទៀត​​។

អ្នកនាំពាក្យរបស់​ចាង​វូ​ហ្យុកបាន​បង្ហើប​អោយ​ដឹង​ថាទាក់ទងនិងសំណូមពរខាងលើនៅពុំ​ទាន់​មាន​ការ​រៀប​ចំ​អ្វី​ជា​ធំ​ដុំ​សំរាប់​តារា​ចំ​រៀង​​រូបនេះ​នៅឡើយ​ទេក្រៅតែ​ពី​គំរោង​ប្រ​គុំតន្រ្តី​ដោយ​​សូ​ឡូ​ ​(Solo)​​​​​ នៅ​ក្នុង​ប្រទេស​ចិន​១នាថ្ងៃទី​​ ០៨​​​​​ ខែ​ឧសភា​​ខាង​មុខ​នេះ​។ ដេន្នី​យេន​ហោះកុំកុំ​គឺ​ជា​តា​រា​សមែ្តង​ផ្នែក​ក្បាច់​គុនជើងចាស់​ជា​ប្រធាន​​​ព្រម​ទាំង​ជា​​អ្នក​ដឹកនាំរឿង​​ដ៏​ល្បីល្បាញ​នា​ទី​ក្រុង​ហុង​កុង​​​។លោកជាតារាដែលបា​ន​ទទួល​នូវ​ពាន​រង្វាន់​ច្រើន​បំផុត​ប្រចាំ​នៅ​អាស៊ី​។​ហើយ​លោក​សំរេច​បាន​នូវ​សមិទ្ធផល​មួយ​ចំនួន​ដូច​ជា​ រឿង​​​“​Hero​”​​ រឿង ​“Blade II”​​​​​​​​និង​រឿង ​“​Once Upon A Time In China II​”​ ។

ឯតារាកូរ៉េចាង​វូ​ហ្យុក​មាន​អាយុ​៣២​ឆ្នាំ​បាន​សាង​កេរ្តិ៍​ឈ្មោះ​នៅ​ឆ្នាំ​១៩៩៦ដែល​ជា​សមាជិក​នៃ​ក្រុម​​H.O.T​​ប៉ុនែ្ត​នៅ​ឆ្នាំ​២០០៥បាន​លា​ឈប់​ពី​ក្រុម​ដោយ​ចាប់​ផ្តើម​ខ្សែ​ជីវិត​ថ្មីជាមួយ​នឹង​សូឡូ​​។​តារានេះ​បាន​​ទៅ​​ទស្សនា​ប្រទេស​ចិន​តាម​រយៈ​សកម្មភាព​តន្រ្តី​​ប្រ​មាណ​ជា​ពី៤​ទៅ​៥​ដង​ដែរ ​ក្រោយ​​​ពី​​​បាន​​ចូល​បំរើ​កង​ទ័ព​អោយ​ប្រទេស​កូ​រ៉េ​បាន​ចំនួន​២​ឆ្នាំ​។

កាល​ពី​សប្តាហ៏​មុនតារាកូរ៉េនេះ​ត្រូវ​បាន​ទទួល​ស្គាល់​និង​ដាក់​រហ័សនាមថា​ជា​អ្នក​សំ​ដែង​ដែល​មាន​អានុភាព​នៅ​ក្នុង​កម្ម​វិធី​ពាន​រង្វាន់​តន្រ្តី​របស់​ប្រទេស​ចិន​។

បកប្រែៈជីពចិត្ត

កែសំរួលៈម៉ីសន​សុធារី