តើជីវិតមិនមានជំងឺStressល្អ ឬ អាក្រក់? Trackback
យុវវ័យស្ទើរតែទាំងអស់ទៅហើយនៅក្នុងសង្គមខ្មែរយើងដែលយល់ដឹងពីបញ្ហាថប់អារម្មណ៍ ហើយនេះជាបញ្ហាដែលត្រូវបានគេលើកយកមកពិភាក្សាជាទូទៅនៅក្នុងមជ្ឈដ្ឋានផ្សេងៗគ្នា។
យើងអាចស្តាប់ការពិភាក្សានេះនៅតាមប៉ុស្តិ៍វិទ្យុស្តីអំពី ភាពតានតឹងដែលបណ្តាលមកពីបញ្ហាសេដ្ឋកិច្ច ការថប់អារម្មណ៍ដោយសារការបាត់បង់ការងារ ហើយនិងការថប់អារម្មណ៍ដែលបណ្តាលមកពីការងារដែលមានលក្ខណៈប្រកួតប្រជែងជាដើម។ ជាការពិតណាស់មិត្តយុវវ័យជាទីរាប់អានប្រសិនបើយុវវ័យយើងទទួលបានព័ត៌មានតែតាមរយៈ កាសែតនិងទស្សនាវដ្តីអ៊ីចឹងពាក្យ ការថប់អារម្មណ៍ នេះគឺពិតជាមានន័យថាជាបញ្ហាអាក្រក់ហើយ។ ប៉ុន្តែតើការថប់អារម្មណ៍ទាំងអស់សុទ្ធតែអាក្រក់សំរាប់យើងឬ? តើការថប់អារម្មណ៍មានផលវិជ្ជមានខ្លះដែរឬទេ?
នៅលើទំព័រនេះយុវវ័យយើងអាចនឹងមានការភ្ញាក់ផ្អើលដោយដឹងថាការថប់អារម្មណ៍ខ្លះពិតជាល្អសំរាប់យើងនៅក្នុងរបៀបជាច្រើន។ ល្បិចដើម្បីទាញយកប្រយោជន៍ពីការថប់អារម្មណ៍គឺត្រូវចេះប៉ាន់ប្រមាណកម្រិតថប់អារម្មណ៍នៅក្នុងជីវិតរបស់យើង។ រាងកាយយើងត្រូវការភាពធុញថប់ដើម្បីរក្សាសុខភាពអោយល្អ ដូចជាពេលដែលរាងកាយត្រូវការទឹកដើម្បីអោយមានសុខភាពល្អយ៉ាងដូច្នោះដែរ។ ជាការពិតណាស់ប្រសិនបើរាងកាយត្រូវនឹងទឹកច្រើនពេកនោះវាអាចនឹងលង់ ដូចគ្នានេះដែរប្រសិនបើរាងកាយទទួលរងអាការៈថប់អារម្មណ៍ខ្លាំងពេកនោះរាងកាយអាចនឹងទទួលរងអាការៈគាំងបេះដូង។
ដូច្នេះមិត្តយុវវ័យប្រហែលជាចង់ដឹងហើយថាតើការថប់អារម្មណ៍មានផលល្អចំពោះយើងយ៉ាងដូចម្តេច។ សូមយល់ដឹងជាមួយសប្បាយWebដែលនឹងចង្អុលបង្ហាញពីទម្រង់ខុសគ្នារបស់ការថប់អារម្មណ៍។ ភាពតានតឹងនៃរាងកាយនិងផ្លូវចិត្តគឺជាទម្រង់នៃការថប់អារម្មណ៍នៅក្នុងទំរង់ជាច្រើនទៀតដែលប៉ះពាល់នឹងតម្រូវការប្រចាំថ្ងៃរបសស់មនុស្ស។ ការថប់ផ្លូវអារម្មណ៍អាចរួមមានដូចជាៈ ការព្រួយបារម្ភពីការចំណាយ ឬ បារម្ភពីដុំពកដែលទើបនឹងរកឃើញនៅលើខ្នង។ ផ្នែកល្អនៃការថប់អារម្មន៍ប្រភេទនេះគឺ វានឹងជួយអ្នកអោយរកវិធានការណ៍ដើម្បីចៀសវាងផលរំខាននៃក្តីបារម្ភនេះ។ នៅក្នុងករណីនេះវានឹងជម្រុញទឹកចិត្តយើងអោយអង្គុយចុះរកដំណោះស្រាយដែលអាចរកប្រាក់បាន ឬ ចាប់ទូរស័ព្វខលទៅណាត់ជួបគ្រូពេទ្យ។
ការថប់ផ្នែករាងកាយអាចនឹងមានប្រយោជន៍។ សូមយុវវ័យគិតបន្តិចទៅមើល…ប្រសិនបើយើងលើកទំងន់ ឬ ធ្វើលំហាត់ប្រាណសរសៃបេះដូងនោះមានន័យថាយើងកំពុងធ្វើអោយរាងកាយថប់។ យើងធ្វើអោយរាងកាយរងសំពាធថប់ទៅលើសាច់ដុំយ៉ាងច្រើនដែលវាទាមទារការប្រើប្រាស់អុកស៊ីសែននិងការផលិតនៃកាកសំណល់ដែលត្រូវយកចេញកាន់ខ្លាំង។ សកម្មភាពយ៉ាងនេះដាក់សំពាធលើប្រព័ន្ធឈាមរត់ដោយបង្កើនតម្រូវការសំរាប់ឈាមដែលត្រូវបានបញ្ចូលអុកស៊ីសែន។ ដំណើរការបែបនេះធ្វើអោយបេះដូងកន្ត្រាក់ញាប់ ហើយសួតសំរួលដំណើរការខ្យល់បានល្អ។ តាមធម្មតាយើងដកដង្កើមខ្លាំងនៅពេលយើងរត់។
ការប្រើកំលាំងរាងកាយនេះនឹងបង្ខំអោយរាងកាយសម្របទៅតាមអាការៈដែលនំាអោយកើតការថប់អារម្មណ៍ដោយធ្វើអោយសុខភាពសរសៃឈាមបេះដូងបានប្រសើរឡើង។ សកម្មភាពបែបនេះនឹងធ្វើអោយសមត្ថភាពបំពេញតួនាទីរបស់សួតដំណើរការបានកាន់តែមានប្រសិទ្ធភាព។ ខណៈដែលសមត្ថភាពនេះបានប្រសើរឡើងនៅក្នុងបេះដូងនោះអាការៈថប់នៅក្នុងសួតនឹងត្រូវបានកាត់បន្ថយ។ ដែលយើងអាចនិយាយបានថាការកើតមានអាការៈធុញថប់ខ្លាំងនាំអោយការធុញថប់ត្រូវបានកាត់បន្ថយ! (ពិសបង្ក្រាបពិស)
ឧទាហរណ៍នៃការហាត់ប្រាណដែលនាំអោយមានអាការៈថប់ទាំងនេះក៏ត្រូវបានកំណត់ព្រំដែនយ៉ាងតឹងរឹងផងដែរ។ ប្រសិនបើយើងរត់ឆ្ងាយឬយូរពេកពេលនោះរាងកាយយើងអាចនឹងទទួលរងគ្រោះថ្នាក់។
ជារួមមកសូមយុវវ័យយើងយល់ពីចំណុចសំខាន់គឺ៖ ការថប់ផ្នែករាងកាយសំដៅលើសំពាធដែលអ្នកដាក់ទៅលើរាងកាយតាមរយៈការហាត់ប្រាណជាដើម ចំណែកឯប្រយោជន៍នៃការថប់អារម្មណ៍នោះគឺនាំអោយយើងយកចិត្តទុកដាក់ជាពិសេសលើចំណុចអវិជ្ជមានដែលអាចនឹងកើតមានឡើងលើរូបរាងកាយរបស់យើង៕
បកប្រែៈស្រ៊ុនម៉េងគាង










