កីឡាករTiger Woodsនិយាយកុហក Trackback
បកប្រែៈចេងវណ្ណា
ស្តី្រពីរនាក់ដែលបានអះអាងថាខ្លួនជាអ្នកស្រលាញ់Tiger Woodsនោះចាត់ទុកជាអ្នកវាយកូនគោលរូបនេះធ្វើឲ្យពួកនាងឈឺចាប់ដោយសារគាត់មិនបានចាប់អារម្មណ៍នឹងពួកនាងសោះ។
E! News ស្រង់សំដីនាងJaimee Grubbsជាស្រ្តីទីមួយដែលនិយាយថានាងមានស្នេហាលួចលាក់នឹងTiger Woods ដែលបានអះអាងថានាងនៅតែឈឺចាប់“គាត់មិនដែលបានទូរស័ព្ទមកខ្ញុំហើយសួរអំពីអារម្មណ៍របស់ខ្ញុំនោះទេ។នាងបានចាត់ទុកខ្លួនអ្នកជាអ្នករងគ្រោះពីភាពជាស្រីលួចលាក់របស់Woods។ នាងនិយាយទៀតថានាងអាចនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់កីឡាករមួយរូបទៀត។ នាងថា ”ខ្ញុំចង់មានន័យថាពេលអ្នកស្រលាញ់ឬធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ ពួកគេនឹងស្ថិតក្នុងបេះដូងរបស់អ្នក ជាពិសេសនៅពេលខ្ញុំលឺនរណាម្នាក់រិះគន់គាត់។ ទោះបីជាគាត់ធ្វើខុស ធ្វើបាបចិត្តរបស់ខ្ញុំ ធ្វើឲ្យខ្ញុំហូរទឹកភ្នែកក៏ដោយ ក៏ខ្ញុំពិតជានៅតែស្រលាញ់គាត់ដែរហើយនៅតែស្រលាញ់រហូតប៉ុន្តែខ្ញុំលែងជឿគាត់ទៀតហើយ”។ Jungers ធ្លាប់បានឲ្យ Woods ចាកចេញពីប្រពន្ធរបស់គាត់ដើម្បីនាង។ នាងថា “ខ្ញុំនៅជាមួយគាត់កាន់តែច្រើន ខ្ញុំស្រលាញ់គាត់កាន់តែខ្លាំង។ ក្នុងចិត្តខ្ញុំពីមុនមក ខ្ញុំពិតជាសង្ឃឹមថាគាត់នឹងអាចរស់ជាមួយខ្ញុំប៉ុន្តែខ្ញុំមិនដែលគិតថាវាអាចកើតមានឡើងទេព្រោះខ្ញុំក្មេងពេក ហើយបើគិតពីឥលូវវិញនោះ ខ្ញុំប្រហែលជាចង់ឲ្យគាត់ចាកចេញពីប្រពន្ធរបស់គាត់”។ នាងបន្តថា វូដស៍ក៏បានដាក់ឈ្មោះក្រៅឲ្យនាងថា “ពែងតូច” (his little coffee cup)។ នាងថា “ខ្ញុំពិតជាអត់ដឹងថាឈ្មោះហ្នឹងគាត់បានមកពីណាទេ។ ថ្ងៃមួយគាត់បានទូរស័ព្ទមកខ្ញុំ ហើយគាត់និយាយថាយ៉ាងម៉េចហើយពែងតូចរបស់បង? ខ្ញុំក៏សើចទៅ។ ខ្ញុំពិតជាគិតថាវាជារឿងមួយល្អ ហើយពួកយើងមានអ្វីៗផ្ទាល់ខ្លួនទាំងអស់គ្នា។ ពួកយើងមានឈ្មោះហៅក្រៅ”។ តាមសារព័ត៌មានដែលទាក់ទង វូដស៍គឺនៅតែឯងទេលើកលែងតែក្រុមការងារគាត់មួយចំនួនដូចជាគ្រូបង្វឹក ជំនួយការ។ វូដស៍បានថ្លែងសុន្ទកថាខ្លីមួយនៅព្រឹកនេះដើម្បីបញ្ជាក់ថាប្រពន្ធរបស់គាត់អត់បាននៅផ្ទះទេសបា្តហ៍នេះ។ នេះគឺជាព័ត៌មានអត់គ្រប់គ្រាន់សំរាប់មនុស្សទាំងឡាយដែលចង់ដឹងពីបញ្ហាដ៏ចំរ៉ូងចំរ៉ាស់ក្នុងគ្រួសារកីឡាករមួយនេះ។
ធ្វើការជាអ្នកតំនាងឲ្យស្រីលួចលាក់របស់វូដស៍ឈ្មោះចូលីន ជែមស៍ លោកអែនតូនី គឡូរៀ អាលរ៍ បានប្រាប់អ្នកយកព័ត៌មានថាក្រៅពីប្រពន្ធរបស់គាត់ វូដស៍បានជំពាក់ការសូមទោសដល់ស្រ្តីជាច្រើននាក់ដែលគាត់បានធ្វើខុសចំពោះ។

Tiger Woods និងគ្រួសារមុនមានរឿង
អាលរ៍បាននិយាយថា “ការអវត្តមានគួរឲ្យកត់សំគាល់ពីការធ្វើសន្និសីទការសែតគឺជាការសុំទោសមួយសំរាប់ភាពភូតកុហករបស់គាត់ដែលគាត់មានប្រាប់ទៅចូលីន ជែមស៍ជាអ្នកដែលមានអនុស្សាវរីយ៍អន្លង់អន្លោចរយៈពេល៣ឆ្នាំជាមួយគាត់ ហើយការការសុំទោសចំពោះម៉ោរីន ដិឃរ ជាគ្រូមតេយ្យរបស់គាត់ដែលគាត់បានចោទប្រកាន់ថាបានរើសអើងពូជសាសន៍នៅថ្ងៃទីមួយដែលគាត់បានចូលរៀនជាមួយ”។ គាត់បាននិយាយទៀតថា ដំនាក់កាលទី៨និងទី៩ក្នុងចំនោមកម្មវិធីទាំង១២សំរាប់អ្នកញៀនថ្នាំ ដែលទាក់ទងនឹងការសងជំងឺចិត្តដល់មនុស្សដែលគាត់បានធ្វើអោយឈឺចាប់ គឺវូដស៍ហាក់ដូចជាគ្មានបានធ្វើអ្វីឲ្យប្រសើរសោះ។ ជែមស៍បាននិយាយថា “គាត់ (វូដស៍) មិនមែនជាមនុស្សនិយាយពិតនិងស្មោះត្រង់នោះទេ ហើយគាត់គួរតែកែលម្អចំពោះការធ្វើទំនាក់ទំនងរបស់គាត់។ គាត់ជាមនុស្សមហាភូតភរ”។










