ទូរស័ព្ទដៃក្នុងក្តីស្រមៃសំរាប់ពិភពអ៊ិនធឺណែត Trackback
ដោយ:ជីព ចិត្ត
ក្រុមហ៊ុន LG ទើបតែបានដាក់បង្ហាញនូវប្រភេទទូរស័ព្ទដៃដ៏ទំនើបមួយប្រភេទដែលនឹងត្រូវបញេ្ចញលក់នៅចុងខែនេះ។ លើសពីនេះក្រុមហ៊ុនLG បានបញ្ជាក់ថាទូរស័ព្ទប្រភេទ Mini GD880 ពិតជាអាចប្រើបានជាមួយភាសា HTML5 ដែលបង្កភាពងាយស្រួលក្នុងការស្វែងរកក្នុងពិភពអ៊ិនធឺណេត នេះគឺជាលើកដំបូងដែល ទូរស័ព្ទដៃប្រភេទនេះត្រូវបានប្រើបា្រស់ដោយប្រជាជនកូរ៉េខាងត្បូង។

LG Mini GD880
អ្នកប្រើប្រាស់ភាគច្រើនទទួលស្គាល់ វាមានល្បឿនលឿនជាងមុន ហើយមានឯកទេសខាងអ៊ិនធឺណេតតែម្តង ពីព្រោះវាបានផលិតឡើងតាមស្តង់ដា Webkit។ ចំពោះ Windowវិញអ្នកប្រើប្រាស់អាចបើកបានរហូតដល់ទៅ ១០ Window ក្នុងពេលតែមួយដោយគ្មានបញ្ហា។
លក្ខណៈពិសេសរបស់ Mini GD880 រួមមាន កាំមេរ៉ាទំហំ ៥មេហ្គាភិចសែល, ប្រព័ន្ធ Wi-Fi, ប្រព័ន្ធ A-GPS, វិទ្យុ FM ហើយនឹងអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកទំហំ៣.២អ៊ិញ។

ចំពោះប្រព័ន្ធដំណើរការរបស់ម៉ាស៊ីនវិញ(OS) គឺគេបានបន្ថែមកម្មវិធី Air Sync ដែលអនុញ្ញាតអោយអ្នកអាច ភ្ជាប់ពីទូរស័ព្ទដៃ ទៅកុំព្យូទ័រដែលកម្មវិធីនេះ មានសមត្ថភាពខ្ពស់ក្នុងការធ្វើអោយរាល់ទិន្នន័យ របស់អ្នកអោយកាន់តែមានភាពល្អប្រសើរឡើង។ ចំពោះទីផ្សាររបស់ Mini GD880វិញ ជាដំបូងក្រុមហ៊ុន LG បានគ្រោងធ្វើការវាយលុកទៅកាន់ទីផ្សាអឺរ៉ុប បន្ទាប់មកទៀតទៅកាន់ប្រទេសនានាជាច្រើនទៀត នាចុងខែនេះ។










