ប្រលងឌីប្លូមឈានដល់ថ្ងៃបញ្ចប់ហើយ Trackback
នៅព្រឹកនេះគេសង្កេតឃើញកងកម្លំាងសមត្ថកិច្ចរាយខ្សែហ៊ុំព័ទ្ធមណ្ឌលប្រលងនានាក្នុងកិច្ចខិតខំរក្សាសណ្តាប់ធ្នាប់នៅមុនពេលនិងក្នុងពេលដែលការប្រលងឌីប្លូមថ្ងៃបញ្ចប់ឈានមកដល់នេះ។

កម្លំាងដែលដាក់ពង្រាយនេះក្រៅពីការពារការរំខានពីក្រុមក្មេងទំនើងនានាលើបេក្ខជនបេក្ខនារីក៏ដើម្បីការពារកុំឲ្យមានករណីលួចបោះសំណៅឯកសារឬលួចនំាចូលសំណៅឯកសារចូលទៅក្នុងបរិវេណមណ្ឌលប្រលងផង។
ទោះយ៉ាងណាក៏ លោករ៉ុងឈុនប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិយាយថា ការតឹងរឹងមានតែផ្នែកខាងក្រៅប៉ុណ្ណោះប៉ុន្ដែនៅខាងក្នុងបន្ទប់ប្រលងមានការធូរលុង។លោកថាបេក្ខជនទំាងឡាយបានប្រមូលប្រាក់ពី៣ពាន់ដល់៥ពាន់រៀលក្នុង១មុខវិជ្ជាជូនមេប្រយោគជាថ្នូរនឹងការលួចមើលសំណៅឯកសារដែលករណីនេះកំពុងកើតមានស្ទើរគ្រប់មណ្ឌលប្រលងទូទំាងប្រទេសកម្ពុជា។
“សប្បាយ”បានព្យាយាមទាក់ទងលោកច្រឹងលឹមស្រ៊ីប្រធាននាយកដ្ឋានចំណេះដឹងទូទៅនៃក្រសួងអប់រំប៉ុន្ដែមិនអាចទាក់ទងបានទេដោយទូរស័ព្ទបានរោទិ៍ជាច្រើនដងហើយតែមិនមានអ្នកលើកកាលពីថ្ងៃទី៥ខែកក្កដាឆ្នំា២០១០នេះ។
ប៉ុន្ដែក្រុមយុវសិស្សដែលជាបេក្ខជនប្រលងនៅមណ្ឌលប្រលងនៅសាលាវិទ្យាល័យផ្សារដើមថ្កូវនារាជធានីភ្នំពេញបានឲ្យដឹងថាការប្រលងកាលពីព្រឹកមិញនេះមានស្ថានភាពតឹងតែងទំាងវិន័យនិងវិញ្ញាសារប្រលង។

យុវជនឈ្មោះបញ្ញារៀននៅវិទ្យាល័យផ្សារដើមថ្កូវប្រាប់សប្បាយថាកាលពីម្សិលមិញវិញ្ញាសារប្រលងពីរមុខគឺមុខវិជ្ជាខ្មែរនិងរូបវិទ្យាដែលរូបវិទ្យាមានការលំបាកស្មុគស្មាញ។បញ្ញាថាប្អូនមិនមានសំណៅឯកសារមើលទេព្រោះថានៅមុនពេលចូលប្រលងគ្រូៗគេចាប់យកអស់ទំាងសំណៅឯកសារមុខវិជ្ជាខ្មែរទំាំងរូបវិទ្យា។គួររំព្ញកថាការប្រលងមធ្យមសិក្សាបឋមភូមិនេះមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ខែកក្កដា ឆ្នំា២០១០នេះ។

អត្ថបទៈប៊ិនប៊ុណ្ណា
កែសំរួលៈម៉ីសនសុធារី










