Sabay​ សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ទស្សនា​រូប ចំនួន​៩​ ដែល​ជាប់​ជា​រូប​ថត​បាន​ល្អ​បំផុត​ប្រចាំ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​នេះ​ (Best of November 2011)។​ រូប​ទាំង​នោះ ​ថត​ដោយ​ប្រិយមិត្ត​៩​នាក់​ផ្សេង​គ្នា​ ដែល​ពួកគេ​ថត​ហើយ​ផ្ញើ​ទៅ​សហការី​នៅ​ Nationalgeographic​ ដើម្បី​ចែក​ជូន​ប្រិយមិត្ត​ដទៃ​ទៀត​ទស្សនា​ និង​ចូលរួម​ប្រកួត​ជាមួយ​រូប​ផ្សេងៗ។​ Sabay​ សន្យា​ថា​នឹង​នាំ​យក​រូបថត​ល្អ​បំផុត​ប្រចាំ​ខែ​ធ្នូ​នៅ​ Nationalgeographic​ មក​ជូន​ប្រិយមិត្ត​ទស្សនា​ទាំងអស់​គ្នា!

១.​ អគារ​ខ្ពស់ៗ​នៅ​ Dubai​ (ភាគ​ខាង​ជើង​នៃ​ឈូង​​សមុទ្រ​ពែក​​ នៅ​​ឧបទ្វីប​អារ៉ាប)

ក្នុង​ខែ​តុលា​ ជា​រៀង​រាល់​ឆ្នាំ​ Dubai​ តែង​ចុះ​អ័ព្ទ​ខ្លាំង។​ បូក​រួម​ទាំង​មាន​អគារ​ខ្ពស់ៗ​ ជា​ពិសេស​អគារ​ខ្ពស់​បំផុត​ឈ្មោះ​ Burj Khalifa​ ផង​នោះ​ Catalin Marin​ បាន​ឆ្លៀត​ឱកាស​ថត​យក​ទេសភាព​មួយ​នេះ​ ដើម្បី​ផ្ញើ​ទៅ​សហការី​នៅ​ Nationalgeographic​ ចែក​ជូន​ប្រិយមិត្ត​ទស្សនា​ ហើយ​ធ្វើ​ឱ្យ​រូប​នេះ​ជាប់​ក្នុង​អាល់ប៊ុម​ Best of November 2011។

២.​ សួន​ផ្កា Tulip​ នៅ​កោះ​ Tasmania​ ប្រទេស​អូស្ត្រាលី​ (ថត​ដោយ​ Anthony Crehan)

៣.​ បឹង​ខៀវ​នៅ​ក្រុង​ Biei​ កោះ​ហុកកៃដូ ​ប្រទេស​ជប៉ុន

ជា​តំបន់​ទេសចរណ៍​ល្បី​ ដែល​អ្នក​ទេសចរណ៍​ជា​ច្រើន​ទៅ​ទស្សនា​នា​រដូវ​ផ្ការីក​ រដូវ​ក្ដៅ​ និង​ស្លឹក​ឈើ​ជ្រុះ។​ បឹង​នេះ​កក​នៅ​រដូវ​ធ្លាក់​ទឹក​កក​ ដូច្នេះ​មិន​មាន​អ្នក​ណា​ទៅ​ទី​នោះ​ទេ។​ រូប​នេះ​ថត​ដោយ​ Kent Shiraishi​ ពេល​ចាប់​ផ្ដើម​ធ្លាក់​ព្រិល។

៤.​ រូប​សត្វ​តោ​នៅ​ឧទ្យាន​ជាតិ​ Queen Elizabeth​ ក្នុង​សាធារណរដ្ឋ​ Uganda​ អាហ្វ្រិក​ខាង​កើត​ (ថត​ដោយ​ Joel Sartore)

៥.​ Manhattan Solstice​ ថត​ដោយ​ Robinson McClellan​ នៅ​ពី​មុខ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជាតិ​អាមេរិក​ក្នុង​ទីក្រុង​ New York

៦.​ Sea Pens​ ថត​ដោយ​ Brian Skerry​ នៅ​ក្នុង​សមុទ្រ​ប្រទេស​ New Zealand

៧.​ រូប​សត្វ​ខ្លា​ថត​ដោយ​ Steve Winter​ នៅ​កោះ​ស៊ូម៉ាត្រា​ ប្រទេស​ឥណ្ឌូនេស៊ី

៨.​ រូប​ទន្លេ​ Merced​ នៅ​ឧទ្យាន​ជាតិ​ Yosemite​ ថត​ដោយ​ Michael Melford​ នៅ​រដ្ឋ​ California​ សហរដ្ឋអាមេរិក

៩.​ សត្វ​ខ្លា​ឃ្មុំ​ទឹកកក​ថត​ដោយ​ Paul Nicklen​ នៅ​ប្រជុំ​កោះ​ Svalbard​ ពាក់​កណ្ដាល​រវាង​ ន័រវេស​ និង​ប៉ូល​ខាង​ជើង​ (នៅ​ទី​នោះ​ មាន​ខ្លា​ឃ្មុំ​ទឹកកក​ប្រមាណ​៣​ពាន់​ក្បាល)

Sabay​ សុំ​សួរ​បន្តិច​បាន​ទេ!​ ប្រិយមិត្ត​យល់​យ៉ាង​ណា​ចំពោះ​រូប​ទាំង​នេះ?​ ចាប់​ប្លង់​បាន​ល្អទេ?

រូបពី៖ nationalgeographic
ប្រែសម្រួល៖ ណាឡម
ប្រភព៖ nationalgeographic.com