ប្រដាល់អន្តរជាតិពីរគូនៅថ្ងៃស្អែក Trackback
ការប្រកួតប្រដាល់សកលនៅថ្ងៃស្អែកនេះមានពីរគូគឺ៖
Beibut Shumenove ប្រកួតនឹង Viacheslav Uzelkov
Rico Ramos ប្រកួតនឹង Cuauhtemoc Vargas
កីឡាករ Shumenove សញ្ជាតិកាហ្សាក់ស្ថានប្រកួតបាន៩លើឈ្នះ៨ចាញ់១មិនដែលស្មើផ្ដួលដៃគូបាន៦លើក ចំណែក Uzelkov សញ្ជាតិអ៊ុយក្រែនប្រកួតបាន២២លើកឈ្នះទាំង២២លើកផ្ដួលដៃគូប្រកួតអោយសន្លប់១៤លើក។
មួយគូទៀតកីឡាករ Ramos សញ្ជាតិអាមេរិកប្រកួតបាន១៥លើកឈ្នះទាំង១៥លើកផ្ដួលដៃគូអោយបោះបង់ការប្រកួតបាន៩លើក ចំណេក Vargas សញ្ជាតិម៉ិកស៊ីកូប្រកួតបាន១៥លើកឈ្នះ១១ ចាញ់៣ និងស្មើ១ ផ្ដួលដៃគូអោយសន្លប់១០លើក៕
ការប្រកួតនឹងធ្វើឡើងនៅ Tachi Palace Hotel & Casino រដ្ឋ California និងមានផ្សាយបន្តផ្ទាល់នៅ ESPN2 Boxing៕
បកប្រែៈ ស្រ៊ុន ម៉េងគាង










