អ្នក​ច្នៃ​ប្រឌិត​ជុំ​វិញ​ពិភពលោក​មួយ​ចំនួន​បាន​បង្កើត​ អគារ​ខ្ពស់​ៗ​ ប្លែកៗ​ដើម្បី​ទុក​ជា​ស្នាដៃ​ឲ្យ​ប្រជាជន​ក្នុង​ពិភពលោក​ទស្សនា តែ​ក្នុង​នោះ​ ស្ពាន​ក៏​ជា​ចំណាប់​អារម្មណ៍​ច្នៃ​ប្រឌិត​មួយ​ដែរ។ ចង់​ដឹង​ថា​តើ​ ស្ពាន​​ចម្លែក​ៗ​ទាំង​នោះ​ស្ថិត​ក្នុង​ប្រទេស​ណា​ទេ?

ស្ពាន​អាកាស​ទឹក​រលក Henderson Waves :មាន​ទី​តាំង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី (ប្រវែង ២៧៤​ម)

ស្ពាន Aiola Island : រចនា​ដោយ Vito Acconci។ ស្ពាន​នេះ​មាន​បា  កន្លែង​ផឹក​កាហ្វេ និង ជា​ស្ពាន​សម្រាប់​ឆ្លង​កាត់​ទន្លេ Mur River នៅ​ក្នុង​ប្រទេស​អូទ្រីស។

ស្ពាន Langkawi Sky : មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​កម្ពស់ ៧០០ ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ (ប្រវែង​ ១២៥​ម)

ស្ពាន Magdeburg Water: មាន​ទីតាំង​នៅ​អាល្លឺម៉ង់ (​ប្រវែង​ ៩១៨​ម)

ស្ពាន Tianjin Eye: មាន​ទី​តាំង​នៅ​ទីក្រុង Tianjin ប្រទេស​ចិន (កម្ពស់​ ១២០​ម ពី​​នីវ៉ូ​​​ទឹក)

ស្ពាន Octavio Frias de Oliveira: មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។ ស្ពាន​នេះ​មាន​លក្ខណៈ​ពិសេស​ដោយ​វា​មាន​រាង​ជា​អក្សរ X

ស្ពាន Banpo Fountain: ជា​ស្ពាន​ឆ្លង​កាត់​ទន្លេ​ហាន(Han River) និង មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង

ស្ពាន Python មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Amsterdam ប្រទេស​ហុឡង់ដ៍

ស្ពាន Rolling មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដុង

ប្រែ​សម្រួល៖ ថារី
ប្រភព៖ toxel